រថយន្តដឹកបន្លែ២គ្រឿងបុកបន្តកន្ទុយគ្នា គៀបជាប់អ្នកបើកបរក្នុងកាប៊ីនមុខរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកបន្លែមួយគ្រឿងបើកលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តដឹកបន្លែមួយគ្រឿងផ្សេងទៀតបណ្តាលអោយគៀបមនុស្ស៣នាក់ជាប់កាប៊ីនខណៈមានបុរសជនជាចិនបើករថយន្តហាយឡែនឌ័រឈប់កណ្តាលផ្លូវមិនប្រើភ្លើងសញ្ញា។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ខាងលិចព្រលានយន្តហោះភ្នំពេញ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តដឹកបន្លែទាំង២មានម៉ាក ទី១. រថយន្តខាងមុខម៉ាកCANTER ចំណុះ៣តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 3C-6679 ទី២. រថយន្តខាងក្រោយម៉ាក KIA ចំណុះ ២តោនកន្លះពាក់ស្លាកលេខ ភ្នំពេញ 3C-4410  ។

តាមសាក្សីដដែលបានបន្តថាដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកបន្លែទាំង២គ្រឿងនោះបើកបន្តកន្ទុយគ្នាក្នុងល្បឿនលឿនមធ្យម ពេលមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៍ខ្មៅមិនចាំស្លាកលេខ បើកបរដោយជនជាតិចិន ធ្វើដំណើរស្របទិសគ្នា ឈប់កណ្តាលផ្លូវចំពីមុខរថយន្តដឹកបន្លែនោះបំរុងបត់ស្តាំ តែអត់មានបើកភ្លើងសុីញ៉ូទេ ឃើញដូចនេះរថយន្តដឹកបន្លែរខាងមុខក៏បានជាន់ហ្វ្រាំងភ្លាមៗ ធ្វើអោយរថយន្តខាងក្រោយជាន់ហ្វ្រាំងតាមអូសប្រហែល៥ម៉ែត្របុកគូទរថយន្តខាងមុខពេញ ទំហឹង គៀបជាប់អ្នកបើកបរព្រមទាំងអ្នកជិះ៣នាក់ទៀត រួមមានកូនក្មេងម្នាក់ និងមនុស្សចាស់២នាក់ (ប្រុសម្នាក់ស្រីម្នាក់) រងរបួសធ្ងន់ស្រាលបញ្ជូនទៅព្យាបាលនៅគ្លិនិចឯកជនភ្លាមៗដែរ ឯរថយន្តហាយឡែនឌ័រពេលឃើញរថយន្តដឹកបន្លែទាំង២បុកគ្នា ក៏ធ្វើដំណើរបត់ស្តាំចូលតាមផ្លូវបូរីញូថោនបាត់ស្រមោល ។ ចំណែកឯខាងម្ចាស់បន្លែបានអោយដឹកថា រថយន្តទាំង២ដឹកបន្លែចេញពីផ្សារនាគមាសឆ្ពោះទៅកាន់ខេត្តកោះកុង តែមិនទាន់ចេញផុតភ្នំពេញផងក៏ជួបគ្រោះថ្នាក់អញ្ចឹងទៅ ។

ក្រោយពេលកើតហេតុខាងសម្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងបានយករថយន្តទាំង២ទៅរក្សារទុកនៅអធិការ ដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

image1

image3

image2

image4

image5

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print