​ជិះ​ម៉ូតូ​បុក​បង្គោល​សុវត្ថិភាព​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ បុរស​ម្នាក់​បាន​ស្លាប់​កាលពី​វេលា​យប់​ម៉ោង​ ២១​និង​១០​នាទី​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​លើ​ផ្លូវជាតិ​លេខ​ ៦​ ចំណុច​ស្ពាន​ត្រពាំង​វែង​ ភូមិ​បែក​ពាង​ ឃុំ​ជលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ បន្ទាប់​បី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ ។​

​នៅ​មុន​ពេល​កើតហេតុ​ ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ ភ្នំពេញ​ 1FN​ 0782​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បុក​បង្គោល​សុវត្ថិភាព​ដោយ​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​ ។​

​ជន​រង​គ្រោះ​ពាក់អាវ​ពណ៌​ខៀ​ក្រឡា​ការ៉ូ​ ធំ​ ស្លៀកខោ​ខ្មៅ​ សក់​ខ្លី​ បះៗ​ ពណ៌​ខ្មៅ​ អាយុ​ ប្រហែល​ ២៥​ឆ្នាំ​ជាង​ កំពស់​ប្រហែល​ ១​ម៉ែត្រ​៧០​ ជាង​ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ៕​

se2

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​ន៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print