ព្រឹកនេះ .! ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់បើកឱ្យរថយន្តធុនធំធ្វើចរាចរឡើងវិញក្រោយផ្អាកជាបណ្តោះអាសន្នដោយសារទឹកជំនន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបានបើកឱ្យរថយន្តធុនធំ ធ្វើចរាចរណ៍ឡើងវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រោយផ្អាកជាបណ្តោះអាសន្ន ដោយសារតែជំនន់ទឹកភ្លៀង។

សូមជម្រាបជូនថា៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥។ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ៖ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលជាច្រើនថ្ងៃមក ធ្វើឲ្យក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន៥ក្រុង/ស្រុក ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលិច។
ប្រជាពលរដ្ឋបានលើកឡើងផងដែរ ថា៖ នៅខេត្តពោធិ៍សាត់ មានវត្តមាន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារចុះមកជួយប្រជាពលរដ្ឋគ្រប់ទីកន្លែង ក្នុងនោះក៏មានខាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខាងក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ត្រី ស៊ុយ សែម ។ នៅឡើយតែខាងថ្នាក់ជាតិជួយខេត្តពោធិ៍សាត់ មិនឃើញវត្តមានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តាំងពីដំបូងដល់បច្ចុប្បន្ន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print