លោក ឡុង ឌីម៉ង់ ធ្វើកំណត់ក្នុងការបង្ហាញជូនធុរជននូវសក្តានុពលសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាបានចូលរួមតាមលទ្ធភាពដែលមានកំណត់ក្នុងការបង្ហាញជូនធុរជននូវសក្តានុពលសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ ពិធីនេះបានធ្វើឡើង នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០ នៃក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ស្ថានទូតកម្ពុជា ដឹកនាំដោយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានចូលរួមតាំងពិពណ៌មុខទំនិញផលិតផលរបស់កម្ពុជា និងធ្វើបទអន្ដរាគមន៍ស្ដីពីសក្ដានុពល លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ដែលមានការគាំទ្រ និងបង្កលក្ខណៈពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីសប្តាហ៍ធុរកិច្ចកូរ៉េ-អាស៊ាន និងឥណ្ឌា ២០២០ ។

លោក ឡុង ឌីម៉ង់ ថ្លែងថា៖ សប្តាហ៍ធុរកិច្ចកូរ៉េ-អាស៊ាន និងឥណ្ឌា ២០២០ នឹងក្លាយទៅជាទីកន្លែងផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកូរ៉េ និងបណ្ដាប្រទេសដែលស្ថិតនៅក្នុងកម្មវត្ថុនៃគោលនយោបាយថ្មីទិសខាងត្បូងរបស់លោកប្រធានាធិបតី មូន ជេអ៊ីន។
លោកបន្តថា៖ ក្នុងសប្តាហ៍នេះវេទិកាធុរកិច្ចឈ្នះឈ្នះនិងផ្ដល់នូវឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញទាំងក្នុងអំឡុងនិងក្រោយសម័យកូវីដ-១៩៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print