នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១១៖ ០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុសិ្ត៍និងខណ្ឧបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំណុច ផ្លូវបេតុង ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យ ០១នាក់ឈ្មោះ សុខ ជា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួលកន្លែងកើតហេតុ មុខរបរកម្មករ។

សំភារៈដកហូតរួមមាន៖

១ – ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់។ 

២ – ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១

៣- ឧបករណ៍សំរាប់ច្រកគ្រឿងញៀនមួយចំនួន ។

...

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print