យុវជនម្នាក់ត្រូវក្រុមក្មេងស្ទាវ៦-៧នាក់ប្រដាប់ដោយដាវសាមូរ៉ៃ បានដេញកាប់បណ្ដោយឱ្យរយះក្បាល

ចែករំលែក៖

ភ្នំពេញ៖ យុជនម្នាក់ ត្រូវបានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៦-៧នាក់ជិះម៉ូតូ៣គ្រឿង ដេញកាប់នឹងដាវសាមូរ៉ៃត្រូវក្បាលបណ្ដោយឱ្យរងរបួសធ្ងន់  ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤នឹង១០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហេង រតន: អាយុ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យ ក្នុងខណ្ឌដង្កោ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

បើតាមប្រភពពត៍មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា រូបខ្លួននឹងមិត្តភក្រ្តម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងដើរលេង ក្រោយមកក៏បានជួបនឹងក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦-៧នាក់ប្រដាប់ដោយដាវសាមូរ៉ៃ បានមកដេញកាប់បណ្ដោយឱ្យយុវជនម្នាក់រយះក្បាលរងរបួសធ្ងន់។

ភ្លាមៗនោះក្រុមក្មេងស្ទាវទាំងអស់នោះ បានជិះម៉ូតូរត់គេចខ្លួនបាត់សមោលដោយសុវត្ថិភាព។ ក្រោយកើតហេតុសមត្ថកិច្ចបានត្រឹមតែមកមើលកន្លែងកើតហេតុតែប៉ុណ្នោះ៕

image1

image2

...

ដោយ៖ ស​ រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print