យុវជនម្នាក់ចាញ់បោកមិត្តភក្តិរបស់ខ្លួនទើបតែស្គាល់បានមួយថ្ងៃយកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្គាល់គ្នាមួយថ្ងៃណាត់ជួបគ្នាដើរលែងត្រូវមិត្តភក្តិប្រើល្បិចឲ្យចុះទិញទឹកយកម៉ូតូទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចការ៉ាសសាំងTotal ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះមានឈ្មោះ ស៊ុន សុសំណាង អាយុ២១ឆ្នាំ បច្ចុប្បន្នជាសិស្ស ចំណែកម៉ូតូដែលគេយកទៅបាត់នោះម៉ាកIcon មិនចាំពណ៌ និងស្លាក់លេខ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា រូបខ្លួនបានស្គាល់មិត្តភត្តិជាជនឆបោកនោះបានមួយថ្ងៃដែលលែងFacebookជាមួយគ្នាលុះមកដល់ថ្ងៃកើតហេតុខាងលើក៏ណាត់ជួបគ្នានៅក្បែរផ្សារសុវណ្ណារួចជនរងគ្រោះក៏មកឌុបគ្នាដើម្បីជិះដើរលែងលុះជិះលែងបានមួយជុំរហូតមកដល់ចំណុចការ៉ាសសាំងTotal ក្បែរវត្តព្រះពុទ្ធរួចយុវជនឆបោកនោះបានប្រាប់ថាខ្លួនស្រេចទឹកណាស់ចុះទៅទិញទឹកទៅ លុះជនរងគ្រោះបានចុះទៅទិញទឹកក្នុងStar Mart ដោយមិនបានដកសោរម៉ូតូទៅជាមួយ ក៏ស្រាប់តែជនឆបោកនោះជិះម៉ូតូទៅបាត់ស្រមោលតែម្តងបន្សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកយកជងរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍វាលវង់៕

12722549_963223523732708_315871207_o

12736896_963223530399374_670594855_o

12736839_963223507066043_2058256248_o

12696471_963223563732704_2069645761_o

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print