រដ្ឋាភិបាលរុស្ស៊ីអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ទីពីររបស់ខ្លួន

ចែករំលែក៖

ក្រោយពីវ៉ាក់សាំង Sputnik V បានអនុម័តកាលពីថ្ងៃទី​១១ខែកញ្ញា ក្លាយទៅជាវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេបង្អស់លើពិភពលោក ហើយវ៉ាក់សាំងនោះទទួលបានជោគជ័យ​យ៉ាងខ្លាំង ក្រោយការធ្វើតេស្តមានប្រសិទ្ធភាពនិងសុវត្ថិភាព​រួចមក។ នៅថ្ងៃទី​១៥ខែតុលានេះ រុស្ស៊ី បានសម្រេចអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទីពីរ មានឈ្មោះថា EpiVacCorona ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន​បានប្រកាសថា វ៉ាក់សំាង​EpiVacCorona ស្រាវជ្រាវនិងផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ Vector Virology នៅតំបន់​Siberia ។ វ៉ាក់សំាងនេះបានអនុម័តជាផ្លូវការនៅថ្ងៃទី ១៥ខែតុលាឆ្នាំ​២០២០នេះ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា​ វ៉ាក់សាំង EpiVacCorona បានធ្វើតេស្តជាលើកចុងក្រោយនៅលើមនុស្ស​ដែលមានវ័យចាប់ពី​១៨-៦០ឆ្នាំ ។ ប្រធានាធិបតីពូទីន​បានបញ្ជាក់ផងដែរថា «យើងចាំបាច់ត្រូវតែបង្កើនការផលិតវ៉ាក់សាំង​ទីមួយនិងទីពីរ ហើយយើងកំពុងតែសហការជាមួយដៃគូ​ក្រៅប្រទេស​ដើម្បីផ្សព្វផ្សាយ​ ចែកវាយវ៉ាក់សាំង​នៅលើពិភពលោក​»។
ប្រធានាធិបតីពូទីន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិរុស្ស៊ី​ថា​
«យើងចាំបាច់ត្រូវតែបង្កើនការផលិតវ៉ាក់សាំង​ទាំងពីរគឺ Sputnik V និង EpiVacCorona។​ យើងចាំបាច់ត្រូវតែសហការជាមួយ​បណ្តាប្រទេសជុំវិញពិភពលោក​។
សារព័ត៌មាន ​TASS របស់រុស្ស៊ី បានដកស្រង់សម្តីមន្ត្រីស៊ើបអង្កេតពីសុវត្ថិភាពដល់អ្នកដែលបានចាក់វ៉ាក់សាំងនាពេលកន្លងមក​បានឲ្យដឹងថា ការសាកល្បងទទួលបានជោគជ័យ​ទាំងស្រុង​។ ក្រៅពីវ៉ាក់សាំង Sputnik V និងEpiVacCorona រុស្ស៊ីនៅមានវ៉ាក់សាំង​ជាច្រើនប្រភេទផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាល សាកល្បង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print