លោកស្នងការឈឿន សុចិត្ត និងក្រុមការងារពង្រឹងគណបក្សប្រជាជន នាំយកអំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អមដំណើរដោយក្រុមការងារពង្រឹងរបស់គណបក្សប្រជាជនស្រុកកណ្ដាលស្ទឹង តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការរង​ ខ.ភ.ម​ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ក្នុងការនាំយកអំណោយជូនប្រជាពលរដ្ឋនោះ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្តាល​អមដំណើរជាមួលោកឧត្តមសេនីយ៍ឯក​ ណុប​ រ័ត្ននិមល​ មេបញ្ជាការរង​បញ្ជាការដ្ឋានអង្គរក្ស​ និងជាមេបញ្ជាការ​កងអន្តរាគមន៍​ចល័ត​៩៩៩​ និងលោកស្រី ហ៊ីង​ សុខលាភ​​ បានចុះពិនិត្យគោលដៅក្នុងមូលដ្ឋានឃុំដេីមឫស​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ដែលរងគ្រោះដោយទឹកជំនន់​ដេីម្បីត្រៀមចល័តធ្វើអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា​៕ ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print