តារា​សម្ដែង ម៉ាក សែនសូនីតា សម្រាល​កូនប្រុស​ដំបូង​របស់​នាង​ហើយ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា សម្រាលបានកូនប្រុសដែលជាតំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមី លោក ប៉ុល វិបូនោះហើយកាលពីល្ងាចថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០នេះ។ ​កូន​ប្រុស​ទើប​កើត​នោះ គឺមាន​សុខភាព​ល្អ ដោយ​កូន​មាន​ទម្ងន់​៣.៦​គីឡូក្រាម និងមានមុខមាត់គួរឲ្យខ្នាញ់។

ក្រោយពីការទន្ទឹងរងចាំអស់ជាច្រើនខែ ម៉ាសែន សូនីតា បានជួបមុខកូនប្រុសនាងហើយ។ កូន​ប្រុស​ដែល​ទើប​សម្រាល​នេះត្រូវ​បាន​ឪពុក​របស់​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា ប៉ុល បូនីតតូ និងមានសុខភាពមាំទាំងនិងមុខមាត់គួរឲ្យខ្នាញ់។ អ្នករួមអាជីព សាច់ញាតិ និងអ្នកគាំទ្រនាងជាច្រើនបានធ្វើការចែករំលែក និងផ្ញើសារអមអរសាទរចំពោះនាងផងដែរ។

គេចាំបានថាម៉ាក សែនសូនីតា ហៅតូតា និងលោក ប៉ុលវិបូ បានរៀបមង្គលការយ៉ាងគគ្រឹកគគ្រេងកាលពីរសៀលថ្ងៃទី១៦ ខែ មីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញក្រោមមានភ្ញៀវប្រមាណជាង១ពាន់នាក់ ពោលគឺត្រឹម៧ខែប៉ុណ្ណោះអាចសម្រាលបានកូនម្នាក់គឺនាងអាចមានផ្ទៃពោះមុនការចូលរោងការមកដល់។ នេះក៏ជាមូលហេតុដែល ពួកគេមិនបានរំសាយមង្គលការនោះទេ បើទោះបីជាមានការភ្ញាក់ផ្អើលខ្លះរឿងជំងឺ Covid19 ក៏ដោយ។

គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿងចន្ទ្រា របស់ផលិតកម្មAngkor Picture  ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនេះផងដែរ។ថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជាបើកភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ដែលចំណាយទុនអស់រាប់សែនដុល្លារទៀតផង៕ ដោយ៖វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print