សមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់ពីបទលួចកាត់ខ្សែភ្លើង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់មាន១.ឈ្មោះ សាត និត ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។  ២.ឈ្មោះឈឿន រតនា ហៅអាកាឌុត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។         ៣.ឈ្មោះ ខន ពន្លក ហៅខ្លឹង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ចាប់ឃាត់ខ្លួន ក្នុងករណីអំពើលួច (លួចកាត់ខ្សែភ្លើង)។

ហេតុការណ៍នេះ បានកើតឡើងកាលពី
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០  វេលាម៉ោង ៦ៈ៣០នាទី នៅចំណុចក្រុមហ៊ុន សុីណូត្រេតហ្វូល ហៅរោងចក្រប្រេងកាត  ស្ថិតក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា  ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print