​ឃាត់ខ្លួន​ជនបរទេស​២​នាក់​ស្នាក់​នៅ​ គ្មាន​លិខិតឆ្លងដែន​និង​ផុត​សុពល​ភាព​

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​៖​ នគរបាល​កា​រិ​យា​ ល័យ​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដ​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ជនបរទេស​ ២​នាក់​ដែល​ម្នាក់​គ្មាន​លិខិតឆ្លងដែន​និង​ ម្នាក់​ទៀត​កាន់​លិខិតឆ្លងដែន​ផុត​សុពល​ ភាព​ ។​ ការ​ឃាត់ខ្លួន​ជនបរទេស​ខាងលើ​ នេះ​សមត្ថកិច្ច​នគរបាល​ទេសចរណ៍​បាន​ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល​ ស្ថិត​ក្នុង​ក្រុម​ទី​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​ជនបរទេស​ទាំង​២​នាក់​នេះ​បន្ទាប់​ពី​ សមត្ថកិច្ច​នគរបាល​ទេសចរ​ឃាត់ខ្លួន​ បាន​បញ្ជូន​ទៅ​ឱ្យ​នគរបាល​ការិយាល័យ​ អន្ដោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដ​ព្រះ​សីហ​នុ​ ដើម្បី​ចាត់ការ​បន្ដ​ ។​

​មន្ដ្រី​នគរបាល​ការិយាល័យ​អន្ដោ​ ប្រវេសន៍​បានឱ្យ​ដឹង​ថា​ ជនបរទេស​ដែល​ ត្រូវ​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​*​ Fomin​ Sergie​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ រុ​ស្ស៊ី​ កាន់​លិខិតឆ្លងដែន​លេខ​៧១៣១៦១​ ១៨៩​ ផុត​សុពលភាព​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ (​ពី​បទ​ស្នាក់​នៅ​លើស​ទិដ្ឋាការ​ កំណត់​តាំងពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៥)​ និង​ទី​២-​ឈ្មោះ​ Ronald​ Lueddere​ ភេទ​ ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​អា​មេ​រិ​ក​ (​ពី​ បទ​ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន​)​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ ជនជាតិ​ អា​មេ​រិ​កាំ​ង​រូប​នេះ​មិន​ត្រឹមតែ​ស្នាក់​នៅ​ គ្មាន​លិខិតឆ្លងដែន​ប៉ុណ្ណោះ​ទេ​ តែ​នៅ​ បាន​បង្ក​អំពើ​ហិង្សា​ឱ្យ​មា​នភា​ពះ​អ​នា​ធិ​ប​ តេ​យ្យ​ ដើរ​អុកឡុក​តាម​ភោជនីយដ្ឋាន​ និង​ផ្ទះសំណាក់​មួយ​ចំនួន​ទៀត​នៅ​តាម​ ឆ្នេរ​អូរ​ឈើទាល​ទៀត​ផង​ ។​

​មន្ដ្រី​ដដែល​បាន​បន្ថែម​ថា​ ជន​បរ​ ទេស​ទាំង​២​នាក់​ខាងលើ​នេះ​និង​ត្រូវ​បញ្ជូន​ ទៅ​នាយកដ្ឋាន​អន្ដោប្រវេសន៍​នៃ​ក្រសួង​ មហាផ្ទៃ​ដើម្បី​បន្ដ​នីតិវិធី​ ៕

FB_IMG_1455327866716

FB_IMG_1455327874949

FB_IMG_1455327878301

...

ដោយ៖​ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print