ក្រសួង​ការងារ​កម្ពុជា​ និង​ អា​រ៉ាប់​ប៊ី​សា​អូឌីត​ ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជ្រើសរើស​ពលករ​ការងារ​តាម​ផ្ទះ​ និង​ការងារ​ទូទៅ​ដោយ​សុវត្ថិភាព

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រសួង​ការងារ​កម្ពុជា​ និង​ អា​រ៉ាប់​ប៊ី​សា​អូឌីត​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ ស្តី​ពី​ការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​ និង​ការងារ​ទូទៅ​ដោយ​សុវត្ថិភាព​ នៅ​ប្រទេស​ អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​ធានា​ថា​ នឹង​ជួយ​ការពារ​សិទ្ធិ​ និង​ផល​ ប្រ​យោ​ ជន៍​គ្រប់យ៉ាង​ របស់​ពលករ​ខ្មែរ​ ដែល​ទៅ​ធ្វើការ​ នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​ចាប់ពី​ពេល​នេះ​ ។​

​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ ដឹង​ពី​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅ​ថ្ងៃ​ទី​១៣​ កុម្ភៈ​នេះ​ ថា​៖​ ពិធី​ចុះ​ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ បាន​ធ្វើ​ឡើង​រវាង​ រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​ លោក​ អ៊ិ​ត​ សំ​ហេង​.​ រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​ និង​លោក​ Mofarrej​ S.​ Al-Hoqu​ abani​ រដ្ឋមន្ដ្រី​ ក្រសួង​ការងារ​ នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ក្នុង​គ្រា​ដែល​គណៈប្រតិភូ​ ជាន់ខ្ពស់​ក្រសួង​ការងារ​កម្ពុជា​ទស្សនកិច្ច​ នៅ​ព្រះ​ រាជាណាចក្រ​អា​រ៉ាប់​ប៊ី​សា​អូឌីត​ នៅឡើយ​ ។​

​លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​ ៖​ កិច្ចព្រមព្រៀង​នេះ​ គឺជា​ឧបករណ៍​ ដ៏​សំខាន់​ក្នុង​ការ​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​ពលករ​ខ្មែរ​ ដោយ​ ភាគី​ទាំង​ពីរ​ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ជ្រើសរើស​ ល​ខ័​ណ្ឌ​ការងារ​ ដាក់​ឲ្យ​ធ្វើការ​ ដោយ​សុវត្ថិភាព​ និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​ ដោយ​អនុលោម​ទៅ​ តាម​ច្បាប់​ និង​បទដ្ឋាន​ការងារ​សមរម្យ​ និង​បទដ្ឋាន​សុវត្ថិភាព​ការងារ​។​

​ភាគី​ទាំង​ពីរ​ ក៏​ត្រូវ​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​មួយ​ ដើម្បី​ធ្វើការ​ប្រជុំ​ពិភាក្សា​លម្អិត​ និង​ជា​ប្រចាំ​ដើម្បី​តាមដាន​ លើ​បញ្ហា​ប្រឈម​នានា​ ដែល​ពាក់ព័ន្ធ​ និង​ការ​អនុវត្ត​ នៃ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​រួច​មក​ហើយ​នោះ​ផង​ដែរ​ ៕

image_2

image_4

image_3

image_1

...

ដោយ៖​ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print