លោកឧត្តមសេនីយ៍ទោ ហុង វិណុល ដឹកនាំក្រុមប្រតិភូចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ឯក ងិន សុផាត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ បន្ទាប់ពីសួរសុខទុក្ខលោកវរសេនីយ៍ឯក ឯម សាន្ត រួចហើយ លោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែន ព័ត៍មាន សន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីអាវុធហត្ថមួយចំនួនទៀត បានបន្តទៅសួរសុខទុក្ខលោកវរសេនីយ៍ឯក ងិន សុផាត ពេលនេះគាត់អាយុ៦៦ឆ្នាំ កំពុងសម្រាកនៅគេហដ្ឋានក្រោយចូលនិវត្តន៍ និងមានជំងឺលើសឈាម តែសុខភាពនៅមាំមួនល្អធម្មតា។ គាត់មានកូន៤នាក់ តែបានរៀបចំគ្រួសារអស់ហើយ ។ បច្ចុប្បន្នរស់នៅជាមួយកូនប្រុសច្បង អតីតអាវុធហត្ថខេត្តព្រៃវែង ឈ្មោះ ងិន សុផាន់ បាត់បង់សមត្ថកិច្ចការងារដោយសារត្រូវគ្រាប់ចំក្បាលពេលបំពេញការងារ។ ប្រតិភូបានជជែកគ្នាលេង រំលឹកអនុស្សាវរីយ៍ជាច្រើន ដោយភាពស្និទ្ធស្នាល ដែលធ្វើអោយគាត់ និងភរិយាមានការរំភើបយ៉ាងខ្លាំង និងបានថ្លែងអំណរគុណ ដល់ នាយឧត្តមសេនីយ៍ ដែលមិនដែលភ្លេចនាយទាហាននិវត្តន៍ជនដូចរូបគាត់។ ជាចុងក្រោយយើងក៏បានប្រគល់ជូនគាត់នូវឧបភោគ បរិភោគមួយចំនួនមានដូចខាងក្រោម៖
1- អង្ករ ១០០គីឡូក្រាម
2- ទឹកដោះគោឆៅ ៩២កំប៉ុង
3- ទឹកត្រី ១២ដប
4- ទឺកស៊ីអ៊ីវ ១២ដប
5- ស្កសរ ២គីឡូក្រាម
6- ប៉ីចេង ១គីឡូក្រាម
7- ថវិកា ៦លាន ២៦ម៉ឺនរៀល (ឧបត្ថម្ភដោយ លោកវ/ឯក ធាគា ២០ម៉ឺនរៀល, វ,ឯក ខឹម ពេជ្រ ១៦ម៉ឺនរៀល, វ/ឯក យ៉ែម ច័ន្ទឌី ១០ម៉ឺនរៀល, វ/ទោ កៅ ជីឡេង ៤០ម៉ឺនរៀល, លោកក្រឡាបញ្ជី ហួត ឈួរ ៤០ម៉ឺនរៀល និងលោកឧត្តមសេនីយ៍ ហួរ សុខហេង ហៅនាង ៥លានរៀល)៕

image

image

...

ដោយ៖​  សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print