មនុស្ស៦នាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជាបន្តបន្ទាប់ករណីសង្ស័យរក្សាទុកសារ ធាតុញៀននៅជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៦នាក់ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ២១៧ ចំណុចទល់មុខសាលាខណ្ឌដង្កោ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោពាក់ព័ន្ធករណីសង្ស័យរក្សាទុកសារធាតុញៀន នៅជាប់នឹងខ្លួន។

ប្រភពពីសមត្ថកិច្ចខណ្ឌដង្កោបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដឹក នាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរងនគរបាលខណ្ឌដង្កោ និងលោក ជា ផល្លា មេបញ្ជាការរងមូលដ្ឋានកងរាជអា វុធហត្ថខណ្ឌដង្កោបានដឹកនាំចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចគោលដៅខាងលើ។ ប្រភពដដែលបន្តថា លុះដល់ ម៉ោង៧និង៤០នាទីយប់ក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1J-9257។ ជនសង្ស័យ៣នាក់ ១/ឈ្មោះ សាន វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ មានជ័យ។ ២/ឈ្មោះ រស់ សុទ្ធថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ​ ស្នាក់នៅផ្ទះ ជួលភូមិគោល សង្កាត់ចោមចៅ ខណ្ឌមានជ័យ។​ និងទី៣/ឈ្មោះ ម៉េត សំណាង ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន មានទីលំនៅភូមិព្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ក្នុងនោះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងថ្នាំក្រាមពណ៌ស ១កញ្ចប់ផងដែរ។

​ប្រភពពីសមត្ថកិច្ចដដែលបន្តទៀតថា ដោយឡែកនៅវេលាម៉ោង៨និង០០នាទី យប់ថ្ងៃដដែល សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ផ្សេងទៀតធ្វើ ដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យ។ នៅពេលនោះសមត្ថកិច្ចយើងក៏ត្រួតពិនិត្យរក ឃើញថ្នាំញៀនពណ៌ក្រាមសថ្លា១កញ្ចប់តូច។

ទី១ជនសង្ស័យមានឈ្មោះ ឡាច ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ២/ឈ្មោះ តេន​ ប៊ិះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ ចេន ចុម ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបរកម្មករឃ្វាល គោ មានទីលំនៅភូមិភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មធ្យោបាយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FP-9536៕

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print