ខេត្តប៉ៃលិន ៖បើតាមប្រភពផេក ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ គ្រាន់តែភ្លៀងធ្លាក់ពីយប់មិញត្រឹមតែ ២០ មម ប៉ុណ្ណោះ នៅវេលាព្រឹកនេះ ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ទឹកបានហូរជន់ចូលផ្ទះប្រជាពលរដ្ឋប្រមាណ ២៧ ខ្នងផ្ទះទៀតហើយ ។
ក្រសួងបន្តថា៖ តំបន់នេះ ជាតំបន់ទំនាបជាងគេ ជាធម្មតាភ្លៀងធ្លាក់នៅផ្នែកខាងលើ ចាប់ពីកម្រិត ៥០ មម ឡើងទៅ ទើបមានជំនន់ទឹកភ្លៀងកើតឡើងក្នុងតំបន់នេះ ។ ប៉ុន្តែដោយសារជំនន់ធំទើបតែត្រូវបានបញ្ចប់ ហើយភ្លៀងពីយប់មិញត្រឹមតែ ២០ មម ក៏បណ្តាលឲ្យទឹកហូរជន់ចូលផ្ទះប្រជាពលរដ្ឋមួយចំនួនទៀតសាជាថ្មី ។ ទោះយ៉ាងណាក៏ដោយជំនន់នេះ និងស្រកទៅវិញបណ្តើរៗផងដែរ ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ ៕
...
ដោយ៖ សិលា