មិនខ្វល់ពីច្បាប់គ្រាមានអាសន្នឡើយ ពលរដ្ឋថៃ​នៅតែបន្តធ្វើបាតុកម្ម

ចែករំលែក៖

ពលរដ្ឋថៃរាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅទីក្រុងបាងកកនាថ្ងៃទី​១៥ ខែតុលា​ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ ។ បាតុកម្មធ្វើឡើងក្នុងគោលដៅប្រឆាំងនិឹងព្រះមហាក្សត្រ Maha Vajiralongkorn ​ក៏ដូចជានាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចានេះត្រូវបានគេចាត់ទុកថាជា​ឧបសគ្គយ៉ាងធំធេងដល់រដ្ឋាភិបាលថៃ ។
នៅរសៀលថ្ងៃទី​១៥ ខែតុលា ក្រុមបាតុករថៃបានប្រមូលផ្តុំគ្នានៅមហាវិថី Ratchaprasong ។ លោក Panupon Jadnok មេដឹកនាំបាតុករមួយរូបក្នុងចំណោមមេដឹកនាំបាតុករថៃបានលើកឡើងថា «ត្រូវបង្ខំចូលក្នុងផ្លូវទាល់ យើងខ្ញុំនឹងតស៊ូរហូតដល់ស្លាប់ យើងមិនរាថយនោះឡើយ​ យើងមិនចេញទៅណាឡើយ​»។
ក្រុមបាតុករបានលើកស្លាកបដា ជាច្រើនប្រឆាំង​រដ្ឋាភិបាល ដោយបានលើកស្លាកបដាដែលសរសេរថា​«សូមផ្ញើទៅកាន់គ្រួសារនិងមិត្តភក្តិទាំងអស់ បើខ្ញុំត្រូវគេសម្លាប់​ សូមកុំខឹង​ដោយសារតែ​ខ្ញុំចូលរួមធ្វើបាតុកម្ម»។
មិនខ្វល់ពីច្បាប់​គ្រាមានអាសន្ន ការហាមប្រាមពីកម្លាំងប៉ូលិស​​ ​នៅថ្ងៃទី​១៥ ខែតុលា ក្រុមបាតុករជាច្រើន​បានបន្តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ទាមទារឱ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង​។
ក្រុមអ្នកឯកទេសវិភាគ​បានលើកឡើងថា ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ អាចនឹងអាក្រក់​ ប្រសិនបើមិនមានការកែទម្រង់។ អ្នកដែលចូលរួមធ្វើបាតុកម្មនាពេលនេះ គឺខុសពីលើកមុនៗ​​ដោយក្រុមបាតុករគឺជាបញ្ញវន្តរបស់ថៃ​ ជានិស្សិត ជាអ្នកនឹងស្នងប្រទេសជាតិនាពេលអនាគត មិនមែនជាប្រជាកសិករដូចកាលពីមុនឡើយ។ ទាំងនោះហើយទើបធ្វើឲ្យរដ្ឋាភិបាលពិបាកនៅក្នុងការស្វែងរកដំណោះស្រាយ ៕ដោយ៖ធី រីណា

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print