ចិនទាមទារឲ្យកាណាដាដោះលែង​«រាជិនីហួវៃ»ជាបន្ទាន់

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ​បានផ្សាយថា កាលពីថ្ងៃទី​១៥ ខែតុលា ចិនបានចោទប្រកាន់កាណាដាថាបានចាប់ពលរដ្ឋរបស់ខ្លួនធ្វើជាចំណាប់ខ្មាំង​​។ ទន្ទឹមនឹងនោះទីក្រុងប៉េកាំងបានស្នើដល់រដ្ឋាភិបាលទីក្រុង អូតាវ៉ា«Ottawa »ដោះលែង​អតីតអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​របស់ចិន គឺលោកស្រី
ម៉េង វ៉ាន់ជូ។
ឯកអគ្គរដ្ឋទូតចិនប្រចំានៅកាណាដា​ លោក Cong Peiwu បានបញ្ជាក់ថា «ចិនមិនដែលអនុវត្តគោលនយោបាយការបរទេសដាក់គំនាប​នោះឡើយ។ ចំណែកពលរដ្ឋ​កាណាដា២នាក់ដែលចិនចាប់ខ្លួននោះ គឺបានចូលរួមនៅក្នុងសកម្មភាពគំរាមកំហែងដល់សន្តិសុខជាតិ​របស់យើងខ្ញុំ»។
លោក Cong Peiwu បន្តទៀតថា ករណីរបស់លោកស្រី ម៉េង វ៉ាន់ជូ ត្រូវកាណាដាចាប់ខ្លួន​ និងករណីជនជាតិកាណាដា២រូប មានឈ្មោះ​Michael Spavor និង Michael Kovrig ត្រូវចិនចាប់ខ្លួននោះគឺខុសគ្នាដាច់តែម្តង។ លោកស្រី ម៉េង វ៉ាន់ជូ មិនដែលបំពានច្បាប់របស់កាណាដានោះឡើយ​ ។ ដូច្នេះ លោកស្នើដល់រដ្ឋាភិបាលកាណាដា ដោះលែងលោកស្រីជាបន្ទាន់​។
លោកស្រី ម៉េង វ៉ាន់ជូ ត្រូវបានកម្លាំងសន្តិសុខកាណាដាចាប់ខ្លួននៅទីក្រុង Vancouver កាលពីចុងឆ្នាំ​ ២០១៨ ​តាមសំណើរបស់អាមេរិក​ ដោយចោទប្រកាន់ពីបទ ទំនាក់ទំនងជាមួយ​អុីរ៉ង់​បំពានច្បាប់ ទណ្ឌកម្មរបស់អាមេរិក ។ តាំងពីពេលនោះមកបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ ចិន-កាណាដា កាន់តែតានតឹង៕

   

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print