Victor Moses ចាកចេញពី Chelsea ម្តងទៀតទៅចូលរួមជាមួយSpartak Moscow ក្នុងលក្ខខណ្ឌខ្ចីជើង

ចែករំលែក៖

កីឡាករ Victor Moses បានចាកចេញពីក្លិបតោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងដោយចូលរួមជាមួយក្រុម Spartak Moscow របស់រុស្ស៊ីសម្រាប់រដូវកាល ២០២០-២០២១ ។

អតីតកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះបានចូលរួមជាមួយក្លិបតោខៀវChelsea បន្ទាប់ពីផ្លាស់មកពីក្លិប Wigan Athletic ក្នុងឆ្នាំ២០១២ ប៉ុន្តែត្រូវបានគេខ្ចីជើងម្តងហើយម្តងទៀត

ការផ្លាស់ប្តូររបស់កីឡាករ Victor Moses ទៅកាន់ Spartak គឺជាក្លិបទី៦ផ្សេងគ្នាដែលកីឡាកររូបត្រូវបាន Chelsea ខ្ចីជើងបន្ទាប់ពី Liverpool, Stoke City, West Ham, Fenerbahce និង Inter Milan ។

ក្រុម Spartak ដែលស្ថិតនៅលំដាប់លេខ២ បន្ទាប់ពីក្រុម Zenitតាមរយៈ១០ ប្រកួតនៃរដូវកាលនៃក្របខ័ណ្ឌ Premier League របស់រុស្សុីបានបញ្ជាក់ថា ពួកគេមានជម្រើសក្នុងការទិញ Victor Moses នៅចុងបញ្ចប់នៃការខ្ចីជើងរបស់គាត់

ក្លិបបានសរសេរនៅលើបណ្តាញសង្គម Twitter ថា “Spartak Moscow និង Chelsea បានយល់ព្រមផ្ទេរតារាឆ្នើមនីហ្សេរីយ៉ា Victor Moses មកកាន់ក្លិបរបស់យើង កិច្ចព្រមព្រៀងខ្ចីជើងជាមួយខ្សែបម្រើវ័យ២៩ឆ្នាំគឺរហូតដល់ចប់រដូវកាលដោយមានជម្រើសក្នុងការទិញផ្តាច់” ។

គួរបញ្ជាក់ផងដែរថា កីឡាករ Victor Moses មានវ័យ២៩ឆ្នាំបានលេងឲ្យក្លិបតោខៀវ Chelsea កាលពី ២ឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកគាត់បានចំណាយពេលវេលាក្នុងការខ្ចីជើងនៅក្លិប Fenerbahce និងInter Milan ។ កីឡាកររូបនេះបានបង្ហាញខ្លួនចំនួន២០ លើកនៅក្នុងរាល់ការប្រកួតទាំងអស់សម្រាប់ Inter Milan កាលពីរដូវកាលមុនរាប់បញ្ចូលទាំង៥ ប្រកួតនៅ Europa League នៅពេលដែលពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រមុនពេលចាញ់ក្រុម Sevilla ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print