នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះ ធីប សាគីរីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ២-ឈ្មោះ តន ចាន់តូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងទី៣-ឈ្មោះ ហាំ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា១២កូនថង់ , ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង , ថង់ច្រកគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print