ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតអោយ លោក Wu Chuanbing អគ្គកុងស៊ុល អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ។ នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមអគ្គកុងស៊ុល និង បានពិភាក្សាការងារពាក់ពទ្ធ័ លើកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន ការងារយុវជន ជាពិសេសការងារអប់រំបរិស្ថានតាមរយៈការផ្លាស់បទពិសោធន៍ និងទស្សនកិច្ចសិក្សានានារវាងប្រទេសទាំង២។
នៅក្នុងឱកាសនោះលោក Wu Chuanbing ក៏បាននាំយកនូវកំរងសៀវភៅដ៏មានគុណតម្លៃ មានចំណងជើងថា XI JINPING GOVERNANCE of CHINA ភាគទី៣ របស់លោក ប្រធានាធិបតី ស៊ីជីនពីន លោករដ្ឋមន្រ្តី ផងដែរ ៕
ដោយ៖ សិលា
...