ស្រុកចំនួន៥នៃខេត្តកំពង់ធំរងផលប៉ះពាល់និងគ្រោះធម្មជាតិទឹកជំនន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ធំ បានអោយដឹងនៅ ថ្ងៃសុក្រ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០មានករណីជំនន់ទឹកភ្លៀងបណ្តាលឱ្យរងផលប៉ះពាល់ចំនួនចំនួន០៥ស្រុក៖

១.ស្រុកសន្ទុករងប៉ះពាល់១ឃុំគឺឃុំកំពង់ថ្ម បាក់ស្រុតដីក្រោមផ្ទះ០១ខ្នង បាក់របង៥០ម៉ែត្រ លិចបរិវណសាលា១កន្លែង។

២.ស្រុកប្រាសាទបល្ល័ង្ករងប៉ះពាល់២ឃុំគឺឃុំសាគ្រាមនិងឃុំដូង លិចផ្លូវ០៣ខ្សែប្រវែង៧៨១ម៉ែត្រ លិចស្ពាន៣កន្លែងប្រវែង៥៦៥ម៉ែត្រ។

៣.ស្រុកកំពង់ស្វាយរងប៉ះពាល់៣ឃុំគឺឃុំកំពង់គោ ឃុំសានគរនិងឃុំនីពេជ  លិចផ្លូវ៥ខ្សែប្រវែង៥២០ម៉ែត្រ  លិចក្រោមផ្ទះ១ខ្នង លិចបរិវេណសាលា២កន្លែង។

៤.ស្រុកតាំងគោករងប៉ះពាល់៣ឃុំ លិចផ្លូវ៣ខ្សែប្រវែង៣៥០ម៉ែត្រលិចបរិវេណក្រោមផ្ទះ៧៥ខ្នង។

៥.ស្រុកបារាយណ៍រងប៉ះពាល់១ឃុំ  លិចផ្លូវ១ខ្សែប្រវែង៦០ម៉ែត្រ លិចស្រូវវស្សានិងស្រូវប្រាំង២៩៣,៥៤ហិកតា។

ស្នងការនគរបាលខេត្តកំពង់ធំក៏ដូច អាជ្ញាធរខេត្តកំពង់បានចេញសេចក្តីប្រកាសទៅដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះគ្រោះទឹកជំនន់ជាពិសេសស្រុកទាំង៥ខាងលើព្រោះពេលនេះខ្យល់ព្យុះនិងភ្លៀងធ្លាក់នៅតែបន្តស្ទើរជារៀងរាល់ថ្ងៃទឹកនិងហក់ឡើងជាបន្តបន្ទាប់  ឪពុកម្តាយដែលមានកូនតូចៗ  សូមមេត្តាប្រុងប្រយ័ត្នឲ្យស្ថិតក្នុងក្រសែភ្នែករបស់លោកអ្នកជានិច្ច៕

         

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print