និស្សិតឆ្នាំទី៣ សាកលវិទ្យាល័យ NTTI និងបុគ្គ លិកផ្នែកលក់ទូរស័ព្ទម្នាក់ត្រូវនគរបាលឃាត់ខ្លួន ពីបទលួចទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យ NTTI និងជាបុគ្គលិកផ្នែកលក់ទូរស័ព្ទម្នាក់ ពីបទលួចទូរស័ព្ទ ក្រោយពេលដែលយុវជនម្នាក់នោះបានធ្វើសកម្មភាពលួចយកទូរស័ព្ទជាច្រើនលើក ហើយម្ចាស់ហាងមើលតាមរយៈកាំម៉េរ៉ាសុវត្ថិភាព ក្នុងហាងទើបឈានទៅដល់ការចាប់ខ្លួនបុគ្គលិកនេះបានរួចប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី វេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចហាងលក់ទូរស័ព្ទសុធា ( Sothear phone shop) ដែលមានទីតាំងនៅផ្ទះលេខ២៧ ផ្លូវលេខ៣០១ ក្រុមទី៦៣ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាត សាវរីយ៍ ហៅ រាជនី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៣ សាកលវិទ្យាល័យ NTTI និងបុគ្គ លិកផ្នែកលក់ទូរស័ព្ទនៅហាងរបស់ជនរងគ្រោះ ស្នាក់នៅភូមិសំរោង ឃុំចំការ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅបណ្តោះអាសន្ននៅក្នុងអាគារ សាកលវិទ្យាល័យ NTTI សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ចំណែកឯជនរងគ្រោះឈ្មោះ ស៊ុន វុត្ថា ហៅ ធា ភេទស្រី មុខរបរ លក់ទូរស័ព្ឌ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវលេខ ១០៧ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី កែវ រាជធានីភ្នំពេញ ។វត្ថុតាងដែលបានចាប់យក ៖ ទូរស័ព្ទដៃ ចំនួន០២គ្រឿង ម៉ាក Iphone 6plus ពណ៌មាស (លួចជាក់ស្តែង) និងម៉ាក Iphone 5 gold (លួចកាលពីថ្ងៃទី០៦-០២-២០១៦) , កាសម៉ាក Iphone 0៤, ម៉ូតូម៉ាកSuzuki nex ពណ៌ស ស៊េរី2014 ពាក់ ស្លាកលេខភ្នំពេញ 1FI-7187 មានលេខតួ3140 76 និងលេខម៉ាស៊ីន 313817 ។

មន្រ្តីដដែរ បានបន្តទៀតថា បើតាមចំឆ្លើយរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនសង្ស័យខាងលើនេះ បានចូលបំរើការនៅ ហាងលក់ទូរស័ព្ឌរបស់ជនរងគ្រោះតាំងពីខែកក្កដា ឆ្នាំ២០១៥ នៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៦ ជនរងគ្រោះ បានបាត់ទូរស័ព្ទចំនួន០៥គ្រឿង ដោយមានការ សង្ស័យជនរងគ្រោះបានឃ្លាំចាំមើលសកម្មភាព របស់ជនសង្ស័យ រហូតដល់ថ្ងៃទី១៣ ខែកុម្ភះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចទូរ ស័ព្ទមួយគ្រឿងទៀតម៉ាក Iphone 6plus ពណ៌ មាស ពេលនោះជនរងគ្រោះបានឃើញទាន់ ហើយ ឃាត់ខ្លួននាំមកប្រគល់ឱ្យសមត្ថកិច្ចយើង ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយយើងបានត្រួតពិនិត្យ នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យ បានរកឃើញទូរស័ព្ឌមួយគ្រឿងទៀតម៉ាក I phone 5 gold ដែលជាទូរស័ព្ឌរបស់ជនរងគ្រោះបាត់កាល ពីថ្ងៃទៅ០៦-០២-២០១៦ ។ ចំលើយសារភាពជន សង្ស័យ កាលពីថ្ងៃទី០៦-០២-២០១៦ ខ្លួនលួច បានទូរស័ព្ទពីរគ្រឿងម៉ាក Iphone 5s ពណ៌មាស និងម៉ាក Iphone 5gold ហើយកន្លងមកបានធ្វើ សកម្មភាពលួចឆ្នាំងសាក០១ ,កាស០៦ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធី៕

image

image

image

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print