ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៣៤២គ្រួសារក្នុងសង្កាត់ព្រែកកំពឹសទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹងព្រែកត្នោត ១៣៤២គ្រួសារក្នុងសង្កាត់ព្រែកកំពឹស បានមកទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទជាច្រើនទៀត។ ពិធីចែកអំណោយនេះ បានប្រព្រឹត្ដនៅ រសៀល ថ្ងៃទី១៧ តុលា ឆ្នាំ២០២០ នៅវត្ដកែវមន្នី ។  

    អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹងព្រែកត្នោតនៅសង្កាត់ព្រែកកំពឹសមានចំនួន១៣៤២គ្រួសារដោយក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម,មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ, កន្ទេល១,ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។ 

   លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រឿងទឹកលិចនេះ អាជ្ញាធររាជធានីភ្នំពេញ គិតពីសុវត្ថិភាពបងប្អូនជាចម្បង គឺរឿងអាយុជីវិតជារឿងសំខាន់ទ្រព្យសម្បត្ដិចាំជួយសង្គ្រោះជាក្រោយ ដូច្នេះសូមបងប្អូនយោគយល់ផង។ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋមកលើទីទួលសុវត្ថិភាពទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលខុសត្រូវ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហារដល់កម្លាំងគ្រប់ប្រភេទថែមទៀត។

      សូមបញ្ជាក់ថា៖ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញឲ្យបិទផ្លូវជាតិលេខ៣ជាបណ្តោះអាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងដោយសារទឹកជំនន់។  ជាមួយគ្នានោះដែរ ក៏មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោនៅយប់ថ្ងៃទី១៣ ខែតុលា ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន,សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ក្នុង ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរ បាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បាននិងកំពុងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួសតាមផ្លូវជាតិលខ២១ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេគហ្វេសប៊ុករដ្ឋបាលខណ្ឌ ៕ដោយ៖សំរិត

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print