ខេត្តកណ្តាល៖ តាមសេចក្តីរាយការណ៍មួយបានឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា មានករណីឪពុកកំណាចប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើកូនបង្កើតរបស់ខ្លួនជាច្រើនលើកច្រើនសា ។
សកម្មភាពល្មើសជាក់ស្តែងចុងក្រោយគឺ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមរយៈអ្នកដឹងរឿងនេះបានឱ្យដឹងថា ពេលនេះខាងក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅខាងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលហើយ ដើម្បីឱ្យជួយធ្វើអន្តរាគមន៍ ។
បញ្ហានេះ លោកវរសេនីយ៍ត្រី សឿន ផល្លី បានកោះហៅឈ្មោះ កែវ ធា ភេទប្រុស អាយុ៣៩ឆ្នាំ ឱ្យចូលមកកាន់ប៉ុស្តិ៍នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះផងដែរ ។
សកម្មភាពល្មើសរបស់ឪពុករូបនោះត្រូវបានគេរាយការណ៍មកថា គឺការប្រើប្រាស់អំពើហិង្សាលើកូនដោយយកខ្សែក្រវាត់វាយរហូតមានរបួសជាច្រើនលើកច្រើនសា ។ បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់ផង ៕ ដោយ៖ចេស្តា