Tottenham ទិញបានខ្សែការពារកណ្តាល Joe Rodon ពីក្លិប Swansea ក្នុងតម្លៃ១១លានផោន

ចែករំលែក៖

ក្លិបមាន់ខ្នាយមាស Tottenham បានចុះកុងត្រាយកបានខ្សែការពារកណ្តាលសញ្ជាតិវេល Joe Rodon ពីក្លិប Swansea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃ១១លានផោន និងបូកបន្ថែមប្រាក់ឈ្នួលផ្សេងៗ។

កីឡាករ Joe Rodon វ័យ២២ឆ្នាំបានបង្ហាញខ្លួនចំនួន៥៤ដងសម្រាប់ក្លិប Swansea ដោយបានបង្ហាញខ្លួនជាលើកដំបូងរបស់ក្លិបអំឡុងយុទ្ធនាការរដូវកាល២០១៨-២០១៩ ។ កីឡាកររូបនេះបានចាប់ផ្តើមការប្រកួតទាំង៣ប្រកួតរបស់ក្រុមជម្រើសជាតិវេលអំឡុងពេលប្រកួតអន្តរជាតិដោយទទួលបាន៧ពិន្ទុក្នុងកម្មវិធី National League ។

ការទិញបាន Joe Rodon គឺជាការចុះហត្ថលេខាលើកទី៧របស់ក្លិប Tottenham នៅរដូវកាលនេះហើយគាត់បានចូលរួមជាមួយមិត្តរួមជាតិ Ben Davies និង Gareth Bale ដែលបានចុះហត្ថលេខាជាថ្មីសម្រាប់ Tottenham ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid ។

ការមកដល់របស់ Joe Rodon បន្ថែមភាពរឹងមាំដល់ខ្សែការពាររបស់ក្លិប Spurs ដែលបានមើលឃើញការចាកចេញរបស់ខ្សែការពារកណ្តាល Jan Vertonghen ទៅ Benfica និង Juan Foyth ទៅកាន់ Villarreal ក្នុងលក្ខខណ្ឌខ្ចីជើង។

ទោះបីជាទីផ្សារដោះដូរត្រូវបានបិទកាលពីថ្ងៃទី៥ ខែតុលាសម្រាប់ក្លិបនៃក្របខ័ណ្ឌ Premier League ដើម្បីចុះហត្ថលេខាលើកីឡាករពីបរទេសក៏ដោយក៏ពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើជំនួញជាមួយក្រុមបាល់ទាត់រហូតដល់ម៉ោងល្ងាចថ្ងៃសុក្រ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print