អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមនាំយកថវិកាប្រគល់ជូនគ្រួសារសពជនរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថវិកាជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំជូនផ្ទាល់ដៃដល់គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។

ថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងមួយសព ១០លានរៀល ត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិសពពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១២គ្រួសារនៅបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបគ្រួសារ សាច់ញាតិជនរងគ្រោះ ពីការចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាមួយគ្រួសារ សាច់ញាតិនៃសព។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានផ្តាំផ្ញេីដល់គ្រួសារ សាច់ញាតិ ជនងគ្រោះ ឱ្យប្រយ័ត្នប្រយែង និងថែទាំសុខភាពកុំឱ្យមានជំងឺតម្កាត់ផ្សេងទៀត និងគ្រោះថ្នាក់ដទៃទៀត។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំអាជ្ញាធរចូលរួម និងជួយចាត់ចែងពិធីបុណ្យរបស់សពនិមួយៗផងដែរ។

គ្រួសារ សាច់ញាតិជនរងគ្រោះ បានសម្តែងការដឹងគុណ និងអរុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋរាល់ពេលមានទុក្ខលំបាក។

ដេីម្បីរំលែកការលំបាក និងចូលរួមរំលែក ទុក្ខជាមួយគ្រួសារជនរងគ្រោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេចផ្តល់ថវិកាជូនគ្រួសារសព ក្នុងមួយសពទទួលបានថវិកា១០លានរៀល៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print