លោកត្រាំ​ថា«នឹងចាកចេញពីអាមេរិក បើចាញ់ក្នុងការបោះឆ្នោត​» តើជាការណ៍ពិតឬ?

ចែករំលែក៖

ប្រធានាធិបតីអាមេរិក​បាននិយាយ​ថា លោកនឹងចាកចេញពីទឹកអាមេរិកបើលោកចាញ់ក្នុងការបោះឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​​២០២០នេះ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុង Macon រដ្ឋ Georgia ប្រធានាធិបតីដូណាល់​ត្រាំ បានវាយប្រហារទៅលើ គូប្រជែងរបស់លោកមកពីគណបក្សប្រជាធិបតេយ្យថាជាបេក្ខភាពប្រធានាធិបតីអន់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ទន្ទឹមនឹងនោះ​លោកត្រាំក៏បាននិយាយលេងសើចថា បើចាញ់ឆ្នោតលោកនឹងចាកចេញពីអាមេរិក។
លោកត្រាំបានបានបញ្ជាក់ថា «ខ្ញុំមិនគួរនិយាយលេងសើចនោះឡើយ តើអស់លោកមានដឹងអ្វីទេ?​ ខ្ញុំត្រូវប្រកួតប្រជែងជាមួយបេក្ខភាព​ប្រធានាធិបតីដែលអន់បំផុតក្នុងប្រវត្តិសាស្ត្រនយោបាយ​ ទាំងនោះគឺជាសម្ពាធយ៉ាងខ្លាំង​សម្រាប់ខ្ញុំ។​ លោកអ្នកអាច​ស្រមៃឃើញថាបើខ្ញុំចាញ់ ជីវិតរបស់ខ្ញុំនឹងធ្វើអ្វី ? ខ្ញុំត្រូវនិយាយថា ខ្ញុំបានចាញ់បេក្ខភាពអន់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកឬ? ខ្ញុំនិឹងមិនមានអារម្មណ៍ល្អបន្តិចណាឡើយ ខ្ញុំអាចនិឹងចាកចេញពីប្រទេសក៏មិនដឹង»។
កាលពីឆ្នាំ​២០១៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា​ បើលោកបាត់បង់ការជ្រើសរើសពីគណបក្សសាធារណរដ្ឋនោះលោកនិឹងមិនបង្ហាញខ្លួននៅទីសាធារណៈនោះឡើយ។
មកដល់ថ្ងៃទី​១៨ខែតុលា​នេះការបោះឆ្នោតអាមេរិកនៅសល់តែ​កន្លះខែទៀតប៉ុណ្ណោះ​ ប៉ុន្តែមានពលរដ្ឋអាមេរិកជាង​២២លាននាក់ហើយបានទៅបោះឆ្នោតមុនពេលកំណត់​។ ចំណែកលទ្ធផលស្ទង់មតិវិញ បេក្ខភាពប្រធានាធិបតី​ ចូ បៃឌិន ទទួលបានការគាំទ្រខ្ពស់​ ពីពលរដ្ឋ​៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print