ភ្ញាក់ផ្អើលរថយន្តស៊េរីទំនើបលួចដឹកឈើល្មើសច្បាប់ ក្រោយបែកកង់សមត្ថកិច្ចទៅដល់តៃកុងដាក់មេព្រូចរត់ចោលរថយន្តបាត់

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានរថយន្ត៣គ្រឿងមានម៉ាកសុីណា១គ្រឿង និងឡិចស៉ីស២គ្រឿង បើកចេញពីស្រុកសង្គមថ្មី ខេត្តព្រះវិហារ គោលបំណងសំដៅឆ្ពោះទៅខេត្តកំពង់ធំ យ៉ាងប្រញាប់ប្រញាល់ រ៉េពេញផ្លូវយ៉ាងអនាធិបតេយ្យ។ ស្រាប់តែមកដល់ចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិ អូពោធិ៍ ឃុំអូរពោធិ៍ ស្រុករវៀង ខេត្តព្រះវិហារ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ លេខ៥០ បានបែកកង់ក្រោយ រួចក៏បានបើកអែបមកខាងស្ដាំលើចិញ្ចើមផ្លូវ ដោយទៅមុខលែងរួច។ 

ឃើញដូច្នោះសមត្ថកិច្ចនៅតាមដងផ្លូវ សង្ស័យក៏បានឈប់មើល ហើយក៏ហៅតៃកុងមកសួរនាំ ភ្លាមៗនោះផងដែរតៃកុងឃើញសភាពមិនស្រួល ក៏ដើរសំដៅទៅរថយន្ត២គ្រឿងខាងមុខ ដែលជាបក្សពួកគេដោយមិនបានឆ្លើយនិងសំនួរសមត្ថកិច្ចឡើយ ស្រាប់តែចូលរថយន្តខាងមុខ បើកចេញទៅបាត់បន្សល់រថយន្តបែកកង់ខាងលើ ទើបសមត្ថកិច្ចសង្ស័យក៏បើកទ្វារថយន្តដែលបែកកង់ខាងលើនោះ ស្រាប់តែឃើញក្នុងរថយន្តផ្ទុកទៅដោយឈើប្រណីតជាច្រើនដុំពេញរថយន្តតែម្តង។

សមត្ថកិច្ចបានបញ្ចាក់ថា៖ ក្រោយធ្វើការពិនិត្យទៅលើរថយន្តម៉ាកស៉ីណា ពណ៌ស ពាក់ស្លាកលេខបាត់ដំបង.2A.6154 ដែលដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើនេះ ក្រោយធ្វើការបង្ក្រាបហើយ មន្ត្រីបរិស្ថានក៏បានយករថយន្តខាងលើ មកស្នាក់ការបរិស្ថានអូរពោធិ៍ ដើម្បីរក្សាទុករង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថាក្រោយការបង្ក្រាប ឈើទាំងនោះនូវមិនទាន់បាន រាប់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ៕

...

ដោយ៖មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print