មានករណីស្រុតអាគារផ្សារទំនើបទើបនឹងសាងសង់នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យកាលពីម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។ កម្មករ២នាក់រួចផុតពីការសង្កត់ស្លាប់ នឹងម្នាក់ទៀតបាត់ខ្លួន សមត្ថកិច្ចកំពុងអន្តរាគមន៍រុករក។

ចែករំលែក៖

ភ្នំពេញ ៖ កម្មករ៣នាក់រងរបួសធ្ងន់ និងស្រាលខណៈដែលកំពុងធ្វើការនៅការដ្ឋានផ្សារទំនើបស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវប្លង់សេបាក់សង្កត់លើកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានកម្មករសំណង់៨នាក់បាន​បំពេញការងារ​ចាក់​ប្លង់សេ​នៅ​ការដ្ឋានខាងលើ​ដោយ​មានរថយន្តលាយស៊ីម៉ង់ត៍បាញ់ចាក់ប្លង់សេ​ទៀតផង ។ ខណៈកំពុង​បំពេញការងារនេះ ស្រាប់តែ​អន្ទារ​ដែល​ទ្រទម្ងន់​បេតុង​មិនបាន ក៏ត្រូវរលំ​សង្កត់កម្មករ៣នាក់ ឯ៥នាក់ទៀតរត់រួច ៕ ប្រាថ្នា

20150715-085342.jpg

20150715-085346.jpg

20150715-085351.jpg

20150715-085355.jpg

20150715-085359.jpg

...

20150715-085403.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print