ខេត្តកំពង់ធំ ៖ រថយន្តពីរគ្រឿងបានបុកគ្នា នឹងអ្នកជិះម៉ូតូម្នាក់ បានស្លាប់ភ្លាមៗ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចណ៍មួយដែលបានកើត ឡើងកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៥ នៅលើកំ ណាត់ផ្លូវជាតិលេខ ៦ ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មន្ត្រីនគរបាលចរាចក្រុងស្ទឹងសែន បានឲ្យដឹងថា នៅវេលាម៉ោងជាង ៦ ល្ងាច ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ មានគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើង ដោយសារតែមាន រថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ មួយគ្រឿង បានបុកគ្នាជាមួយរថយន្តម៉ាក តាកូម៉ា រួចវេចង្កូតទៅបុកម៉ូតូស្កុបពីមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នា និងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។
មន្ត្រីដដែលបន្តថា យោងតាមការបំភ្លឺរបស់សាក្សីបាន ឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាកលុចស៊ីសពណ៌ស្ករ បើកបរដោយបុរសម្នាក់ទំនងជាអ្នករាជការ ធ្វើដំ ណើរពីត្បូងទៅជើង ក្រោយមកដល់កន្លែងកើតហេតុជាផ្លូវអក្សតេ ស្រាប់ តែមានរថយន្តម៉ាកតាកូម៉ាពណ៌ស្ករមួយគ្រឿង បើកចេញមកពីក្នុងភូមិ បម្រុងបត់ស្ដាំ ជាហេតុធ្វើឲ្យរថយន្តលុចស៊ីសបុកកញ្ចក់រថយន្តតាកូម៉ា រួចរេចង្កូតទៅបុកម៉ូតូស្កុបពី បើករបដោយបុរសចំណាស់ឈ្មោះ ឈាង ហ៊ីន អាយុ ៦០ ឆ្នាំ នៅភូមិទី៤ សង្កាត់គំពង់ធំ ក្រុងស្ទឹងសែន ដែលធ្វើដំណើរបញ្ច្រាសគ្នាបណ្ដាលឲ្យអ្នក បើកម៉ូតូស្លាប់ភ្លាមៗ។
សាក្សី បន្តថា ក្រោយកើតហេតុគេឃើញម្ចាស់ រថយន្តលុចស៊ីសបើកទ្វាររត់ ក្នុងសភាពទ្រេតទ្រោតដូចអ្នកស្រវឹងស្រាជោកជាំ ទើបគេស្គាល់ច្បាស់ថា ជា លោក នាគ ឆវ័ន្ត ជាប្រធានពន្ធនាគារខេត្តកំពង់ធំ។
ទាក់ទងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ខាងលើនេះសមត្ថកិច្ចបានបន្តថា អ្នកបើកបររថយន្តម៉ាកតាកូម៉ាឈ្មោះ ណាម គឹមហ៊ន អាយុ៤៨ឆ្នាំ នៅភូមិកំពង់ក្រប៉ៅ សង្កាតកំពង់ក្រប៉ៅ ក្រុងស្ទឹងសែន ជាកូនប្រសារ អាជីវករលក់គ្រឿងសំណង់ឈ្មោះ គឺប៉ាង គឹមតុង។ ដោយឡែកអ្នក បើកបររថយន្តលុចស៊ីសបានរត់គេចខ្លួន។ ជុំវិញករណីខាងលើនេះ បើទោះជាសមត្ថកិច្ចមិនបង្ហាញអត្តសញ្ញាណ អ្នកបើកបររថយន្តបង្កហេតុក្ដី ប៉ុន្តែមហាជនស្គាល់គ្រប់គ្នាថាជា រថយន្តរបស់លោកនាគ ឆវ័ន្ត ប្រធានគុកខេត្តគំពង់ធំ។
អ្វីដែលមហាជនកំពុងរង់ចាំយ៉ាងអន្ទះសា គឺចំណាត់ការផ្លូវច្បាប់របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រោះថា ក្នុងច្បាប់ចរាចណ៍ផ្លូវគោកថ្មីបានចេញជាធរមាន និងបានអនុវត្តរាប់សិបករណីរួចមកហើយ នៅក្នុងខេត្តក៏ដូចជាទូទាំងប្រទេសក្នុងករណីបង្កគ្រោះថ្នាក់ស្លាប់ ឬរបួស ដោយចេតនា និងអចេតនា ហើយគេធ្លាប់ឃើញលោកព្រះរាជ្ញាចេញដីកាចាប់ខ្លួនអ្នកបើកបរ បង្កគ្រោះថ្នាក់ដាក់គុកច្រើនរាប់មិនអស់ ។ ចុះពេលនេះមហាជនគេស្គាល់ ច្បាស់ហើយអ្នកបើកបរបង្កគ្រោះថ្នាក់ជាប្រធានគុក ហើយបើកបរក្នុងស្ថានភាពស្រវឹង ជោកជាំទៀត ដែលសូម្បីនគរបាលតូចតាចក៏និយាយពេញមាត់ ថា អ្នកបើកឡាន គឺជាលោក នាគ ឆវ័ន្ត ប្រធានគុកខេត្ត ប៉ុន្តែមានអន្តរាគមន៍ បានបង្វែរឲ្យសមត្ថកិច្ចជំ នាញកែប្ដូរឈ្មោះអ្នកបើកបររថយន្តបង្កជាឈ្មោះ អ្នកផ្សេងវិញ តើប្រព័ន្ធតុលាការ យល់ឃើញយ៉ាងណាទៅវិញ?
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះសមត្ថកិច្ចបានអះអាងថា អ្នក បើកបររថយន្តបង្កហេតុមិនទាន់ទូទាត់សំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ នៅឡើយទេ ៕