Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅសប្តាហ៍នេះនៅទីក្រុង Cologne ដោយសារតែបញ្ហាត្រគាកដែលធ្វើឲ្យគាត់មិនបានឈរបានយូរពេលប្រកួត អតីតកីឡាករលំដាប់ទី១របស់អង់គ្លេសរូបនេះបានដឹងអំពីបញ្ហានេះនៅកម្មវិធីUS Open កាលពីខែមុន

ការស្គេនមួយត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់គាត់ទៅចក្រភពអង់គ្លេសបានបង្ហាញពីជំងឺរលាកសាច់ដុំត្រគាកដែលភ្ជាប់ទៅនឹងខ្នង កីឡាករ Murray បាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថាគាត់បានសំរេចចិត្តដកខ្លួនចេញបន្ទាប់ពីមានការហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ហើយគ្រូពេទ្យអះអាងថា មិនអាចឈរបានយូរនោះទេ

កីឡាកររូបនេះបាននិយាយថា ខ្ញុំបានព្យាយាមដោះស្រាយវានៅក្នុងការហ្វឹកហាត់ និងនៅក្នុងការប្រកួតហើយជាអកុសលបន្ទាប់ពីការប្រកួតរបស់ខ្ញុំក្នុងសប្តាហ៍នេះវាត្រូវបានឈឺចាប់ឡើងម្តងទៀត ខ្ញុំបានហ្វឹកហាត់កាលពីប៉ុន្មានថ្ងៃមុនហើយព្យាយាមគ្រប់គ្រងវា ប៉ុន្តែបន្ទាប់ពីលេងបានពិន្ទុថ្ងៃនេះខ្ញុំបានសំរេចថាវានឹងមិនល្អទេក្នុងការប្រកួត ។

Murray នឹងត្រូវជួបជាមួយកីឡាករសញ្ជាតិស៊ែប៊ី Danilo Petrovic ក្នុងការប្រកួតជុំទី១។ កីឡាកររូបនេះអាចនឹងស្វែងរកការជំនួសសម្រាប់ព្រឹត្តិការណ៍ Paris Masters ដែលចាប់ផ្តើមនៅពីរសប្តាហ៍ទៀត។ ព្រឹត្តិការណ៍ ATP តែមួយគត់ដែលបានគ្រោងទុកបន្ទាប់ពីនោះគឺជាការប្រកួតថ្មីនៅសប្តាហ៍បន្ទាប់នៅរដ្ឋធានី Sofia របស់ប៊ុលហ្គារី

ជិតមួយឆ្នាំហើយគិតចាប់តាំងពី Murray បានឈ្នះពានរង្វាន់ European Open នៅទីក្រុង Antwerp ក្នុងរយៈពេលតែខែបន្ទាប់ពីការវះកាត់ត្រគាក ការរំពឹងទុករបស់គាត់ហាក់ដូចជាបានប្រសើរឡើង ប៉ុន្តែការរងរបួសហើយការព្យួររយៈពេលខែដោយសារវិបត្តិ Covid-19 បានដាក់កម្រិតលើបុរសវ័យ ៣៣ឆ្នាំនេះបានត្រឹមតែ៧ប្រកួតប៉ុណ្ណោះក្នុងឆ្នាំនេះ ៕

    

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print