ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីស RX300 មួយគ្រឿងបើករយ៉ែរថយក្រោយជ្រុល រអិលបាក់ដី ធ្លាក់ចូលត្រាំមប្រឡាយទឹកស្អុយ តែមិនបង្កឱ្យរងរបួសដល់មនុស្សនោះទេ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ខាងកើតសាលាសង្កាត់ចោមចៅ ១០០ម៉ែត្រ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ខណៈដែលរថយន្តមួយគ្រឿងម៉ាកឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-5770ចតទុកនៅចិញ្ចើមផ្លូវជាតិលេខ៤ លើដីគ្រួសក្រហមមាត់ប្រឡាយ ខាងត្បូងផ្លូវជាតិលេខ៤ បន្ទាប់ពីម្ចាស់រថយន្ត ឡើងទៅបើកយករថយន្ត តែរយ៉ែរថយក្រោយ លុះជ្រុលបន្តិច ផុងបាក់ដី រថយន្តរអិលធ្លាក់ចូលប្រឡាយទឹកស្អុយចូលទឹកពេញរថយន្ត តែមិនបង្កឱ្យមានអ្នករងរបួសឡើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងដោយមិនមានរងរបួសដល់មនុស្សនិងទ្រព្យសម្បត្តិរដ្ឋក៏ប្រគល់រថយន្តអោយម្ចាស់ហៅរថយន្តស្ទូច មកលើកឡើងគោកវិញ រួចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
...
ដោយ៖ សុខាសែនជ័យ