ខេត្តកំពង់ធំៈ យុវជនម្នាក់ បានរងនូវអំពើហិង្សាពីដៃគូជម្លោះចំនួន២កាំបិទហូរឈាមខខ្លាក់នៅក្នុងវង់រាំធុងបាសកាលពីវេលាម៉ោង១២និង២០យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្តកិច្ចកងរាជអាវុធហត្ថស្រុកកំពង់ស្វាយបានឲ្យដឹងថា មានករណីជម្លោះមួយកើតមាននៅទីតាំងខាងលើនាកម្មវិធីមង្គលការជាមួយការរាំរែក យ៉ាងសប្បាយទទួលភ្ញៀវប្រុសស្រីរបស់កូនកំលោះកូនក្រមុំ ។ ប៉ុន្តែនៅក្នុងរង់រាំអាចជាការកាច់កុង រាំជាន់ជើងគ្នារបៀបលក្ខណៈឌឺដងប្រភេទក្រុមស្ទាវយុវវ័យជាតិស្រវឹងចូលខ្លួនឈាមខ្លា ក៏កើតទៅជាជម្លោះមានក្រុមជនមិនស្គាល់មុខចូលចាក់ជនរងគ្រោះចំ២កាំបិត និងព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ថើយ ជា អាយុ១៩ឆ្នាំ មានទីលំនៅ ក្នុងភូមិគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងនូវកាំបិតត្រូវផ្នែកខាងក្រោយខ្នងបោះដៃផុត។ ជនរងគ្រោះត្រូវបានសាច់ញ្ញាតិនាំយក ទៅសង្គ្រោះព្យាបាលឯមន្ទីរពេទ្យ។ ដោយឡែកជនសង្ស័យសមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកកំពង់ស្វាយ និងខេត្តកំពុងចាត់វិធានការស្រាវជ្រាវ៕
ដោយ៖ សុខ ខេមរា