ឃាត់ជនសង្ស័យ២នាក់ពីបទ លួចនិងឆក់ ២ករណីផ្សេងគ្នា ក្នុងពេលតែមួយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ជនសង្ស័យ២នាក់ពីបទលួច និងឆក់២ករណីយកមកធ្វើដោះស្រាយតាមផ្លូវច្បាប់ ។
ហេតុការណ៍​នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ​។

ជនសង្ស័យ ទី១ មានឈ្មោះ ជុំ រតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ នៅតាមផ្លូវជាតិលេខ៣ ហើយត្រូវបាន ប្រជាពលរដ្ឋ បង្ក្រាបចាប់បានភ្លាមៗ និងស្វាគមន៍ឡើងទ្រោមខ្លួន។

ដោយឡែក ជនសង្ស័យម្នាក់ទៀត ដែលធ្វើសកម្មភាពលួច លេបថបព្រះសង្ឃក្នុងវត្ត មានឈ្មោះ ប៊ុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដត្រូវបានពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងឡើងហើមមុខនិងបាក់ធ្មេញ ។

តាមសម្តីនគរបាលប៉ុស្តិ៍ចោមចៅបានឱ្យដឹងថា ករណីទី១ ជនសង្ស័យដើរថ្មើរជើង ចូលទៅក្នុងវត្ត ទួលសុភាឃួន ហើយធ្វើសកម្មភាព លួចលេបថប ព្រះសង្ឃ ត្រូវបានពលរដ្ឋ ឃាត់ខ្លួនបានភ្លាមៗ ហើយបានស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលអោយរងរបួសយ៉ាងដំណំ។

ករណីទី២  ជនសង្ស័យម្នាក់ ជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-0955 តែជនសង្ស័យ យកស្កុតពណ៌ស ទៅបិទលើស្លាកលេខ រួចទើបជិះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក អាយហ្វូន ពីស្ត្រីម្នាក់កំពុងធ្វើដំណើរជិះម៉ូតូ ពីត្បូងទៅជើង ឆក់បានហើយតែរត់មិនរួច ពលរដ្ឋក្របួចជាប់វាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់ពីឃាត់ជនសង្ស័យយកទៅធ្វើការសាកសួរសមត្ថកិច្ចបានប្រគេនលេបថបជូនទៅព្រះសង្ឃវិញ និងទូរសព្ទអាយហ្វូនក៏ត្រូវបានប្រគល់ជូនទៅនារីរងគ្រោះវិញដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បន្ទាប់ពីធ្វើសកម្មភាពបទល្មើស ២ករណីផ្សេងគ្នាស្របពេលតែមួយរួចមក ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅ ធ្វើការឃាត់ខ្លួន សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការទៅតាមនិតិវិធី៕

image1

image4

image3

image5

image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print