សិល្បករជាច្រើនរួមគ្នាផ្តល់ជំនួយជួយជនរងគ្រោះដោយទឹកជំនន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សិល្បករប្រុសស្រីល្បីឈ្មោះ រួមទាំងសប្បុរសជនជាច្រើនបានរួមគ្នាក្នុងការផ្តល់ជាថវិកា និងអំណោយជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នាស្រុកគងពិសីខេត្តកំពង់ស្ពឺ។

ការរួមគ្នាពីសិល្បករនេះធ្វើឡើងក្រោយពីការបង្ហាញពីគំរូនៃវីរភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលការជួយនេះដែរក៏ត្រូវបានធ្វើឡើងតាមរយៈតារាចម្រៀងលោក ករុណាពេជ្រ ក្រោមយុទ្ធនាការរួមគ្នាដើម្បីខេត្តកំពង់ស្ពឺ។

ការចុះចែកអំណោយដោយផ្ទាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា នេះដោយមានការចូលរួមផងដែរ ពីសំណាក់លោក សំ  រិទ្ធី  តំណាងរាស្រ្តខេត្តកំពង់ស្ពឺ  រួមជាសិល្បករ  សិល្បការិនីជាច្រើនរូបទៀត។ លោក ករុណាពេជ្រ បានបញ្ជាក់ថា  អំណោយជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ  និង  ថវិកា មួយចំនួន បានមកពី ការចូលរួ មពី  សិល្បករ  សិល្បការិនី  បណ្តាក្រុមហ៊ុនផ្សេង  និង  សប្បុរសជនក្នុងប្រទេស  និង  ក្រៅប្រទេស  រួមជាមួយថវិកាផ្ទាល់របស់លោកដើម្បី យកទៅជូនផ្ទាល់ដៃដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់ដោយទឹកជំនន់  ចំនួន  ៣០០គ្រួសារ ក្នុងស្រុក គងពិសី  ខេត្តកំពង់ស្ពឺ  ។ លោកបានចាត់ទុកសកម្មភាពនេះថាជាសកម្មភាពមនុស្សធម៌ និងឆ្លុះបញ្ចាំងពីទឹកចិត្តចែករំលែកជួយគ្នាក្នុងនាមជាខ្មែរដូចគ្នា។ លោកក៏សូមថ្លែងអំណរគុណ  លោក  លោកស្រី  សិល្បករ  សិល្បការិនី  សប្បុរជនក្នុងប្រទេស  និង  ក្រៅប្រទេសដែលមានទំនុកចិត្តមកលើរូបលោក  ហើយថែមទាំងបានបរិច្ចាគ ពេលវេលា  ថវិកា  រួមជាមួយសម្ភារ ផ្សេងៗផងដែរ។

សិល្បករដែលបង្ហាញវត្តមានក្នុងឱកាសនោះមានដូចជា អ្នកនាងកាតុ លោក សុគន្ធ​ថេរ៉ាយុ លោក រ៉ាស៊ី លោក ពេជ្រ ថាណា ជាដើម ខណៈដែលមានសិល្បករជាច្រើនដែលបានចូលរួមជាថវិកាប៉ុន្តែមិនបានចូលរួមដោយផ្ទាល់៕ ដោយ៖ វឌ្ឍនា

...

               

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print