នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនអនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាម ចូលរួមសោកស្តាយការបាត់បង់ជីវិតទាហានវៀតណាម ពេលជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ញើទៅកាន់ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់យ៉ាង អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចំពោះការពលីជីវិតរបស់កម្មាភិបាលជាន់ខ្ពស់ និងទាហានវៀតណាម ក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាជន ពីគ្រោះមហន្តរាយធម្មជាតិដោយព្យុះ និងជំនន់ទឹកភ្លៀង នៅតំបន់ភូមិភាគកណ្តាល។

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «តាងនាមនាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាសោកសៅយ៉ាងក្រៃលែង ដោយទទួលដំណឹងថា កម្មាភិបាលជាន់ខ្ពស់ និងយុទ្ធជនមួយចំនួននៃកងទ័ពប្រជាជនវៀតណាម បានពលីជីវិតក្នុងបេសកកម្មចុះជួយ សង្គ្រោះប្រជាជនពីគ្រោះមហន្តរាយធម្មជាតិដោយព្យុះ និងជំនន់ទឹកភ្លៀង នៅតំបន់ភូមិភាគកណ្តាល កាលពីប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ»។ សូមអាននូវខ្លឹមសារ សារលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទាំងស្រុងដូចខាងក្រោម៖

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print