ប្រុងប្រយ័ត្ន!តារាកំប្លែងនាង ផេនខេក ចូលពេទ្យសង្គ្រោះបន្ទាន់ព្រោះប្រើថ្នាំសម្រកទម្ងន់លើកកម្រិត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេបានឃើញតារាកំប្លែងមាឌធំ នាង ផេនខេកត្រូវបានគេបញ្ជូននៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលដើមឡើយលើកឡើងថាដោយសារខ្យល់គរ ប៉ុន្តែដំណឹងក្រៅផ្លូវការលើកឡើងថា នាងបានប្រើប្រាស់ថ្នាំសម្រកទម្ងន់លើកកំណត់។

តារាកំប្លែងនិងពិធីករក្នុងកម្មវិធី 3 Fun នាងផេន ខេក ត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយនាងមានអាការៈមិនស្រួលក្នុងខ្លួនដែល តាមការទម្លាយពីអ្នកជិតដិតតារាកំប្លែងរូបនេះបានបញ្ជាក់ថាព្រោះតែនាងប្រើប្រាស់ថ្នាំសម្រកទម្ងន់ច្រើនហួសកម្រិត។

ដើមហេតុនៅពីក្រោយបញ្ហាថប់ដង្ហើម ងងឹតមុខនេះមិនមែនជាករណីខ្យល់គរ នោះទេ ។ តាមការបញ្ជាក់ពីអ្នកសិល្បៈដែលបានស្គាល់នាងលើកឡើងថា នាងបានប្រើប្រាស់ថ្នាំសម្រកទម្ងន់លើសកម្រិត។ ប្រភពថា តារាកំប្លែងរូបនេះធ្លាប់បានប្រើប្រាស់ថ្នាំសម្រកទម្ងន់ជាច្រើនប្រភេទ ដែលអាចស៊ាំនឹងថ្នាំមួយចំនួន ឬថ្នាំដែលខ្សោយ ។ ប្រភពថា នាងធ្លាប់ស្រកទម្ងន់ជាច្រើនលើកច្រើនសារ ហើយឡើងស្រឺតៗមកវិញមិនក្រោម១៤០គីឡូក្រាមទេ ខណៈចុងក្រោយនេះនាងបានព្យាយាមប្រើប្រាស់ថ្នាំសម្រកទម្ងន់ខ្លាំងៗ រហូតធ្វើឲ្យសុខភាពនាងមិនល្អប្រសើរ និងអាចទប់ជាប់ជាមួយឥទ្ធិពលថ្នាំបាន។ មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាស្រីរូបនេះបាននៅឡើយទេ ។

គួរបញ្ជាក់ដែរថា ផេន ខេក ចាប់ផ្តើមមានឈ្មោះល្បី និងទីផ្សារការងារច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនចាញ់អតីតសមាជិកក្រុមនាង នាង យេយេ នោះទេ។ ប៉ុន្មានសប្តាហ៍មុននេះនាងមានការអារៈមិនស្រួលក្នុងខ្លួនខ្លាំងរហូតមិនអាចថតកម្មវិធីFun ដែលដឹកនាំផលិតដោយលោក អៀង វិច្ឆ័យ នោះបានទេ ហើយត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យឯកជនមួយ។ទោះជាយ៉ាងណានេះក៏ជាសារមួយជួយរំលឹកដាស់តឿនសម្រាប់សុភាពបុរសស្រីទាំងឡាយដែលព្យាយាមសម្រកទម្ងន់របស់ខ្លួនតាមរយៈការប្រើប្រាស់ថ្នាំ ដែលថ្នាំខ្លះប្រើប្រាស់ហួសកម្រិតនឹងនាំឲ្យមានហានីភ័យសម្រាប់សុខភាព និងអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរមួយចំនួនទៀត ៕ដោយ៖វឌ្ឍនា

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print