​ក្រុមប្រឆាំងរដ្ឋាភិបាល​​ ចោទ​នាយរដ្ឋមន្រ្តីប៉ាគីស្ថានថា លោក​ត្រូវបាន​យោធា​ផ្ចុងផ្ដើម​ឲ្យ​ធ្វើជានាយរដ្ឋមន្រ្តី

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថានលោក Imran Khan បានរង​ការ​ចោទពីអ្នកគាំទ្រ​បក្សប្រឆាំង​រាប់ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃទី ១៨តុលា នៅ​ទីក្រុង Karachi ថា៖ លោក ត្រូវបាន​លើក​ដំកើង​ដោយ​យោធា​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ដែល​ត្រូវបាន​មើលឃើញថា ធ្វើ​ឡើ​ងដោយមិន​យុត្តិធម៌​។​ នេះហើយដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការបណ្តេញ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថារូបនេះឲ្យចុះពីតំណែង។

បើតាម​មេដឹកនាំ​ក្រុមប្រឆាំង​លោកស្រី Maryam Nawaz បាន​រិះគន់​រដ្ឋា​ភិ​បា​លោកនាយករដ្ឋមន្ត្រី Imran Khan ថា៖ បាន​ឆក់យក​ការងារ​ពី​ប្រជាជន និង​បាន​ឆក់យក​អាហារ ២ ដង​ក្នុង​មួយថ្ងៃៗ​។ លោកស្រី Nawaz ចង់​សំដៅ​ដល់​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ដែលមាន​ទំនិញ​ឡើងថ្លៃ​កប់​ពពក មាន​កំណើន​អវិជ្ជមាន ស្រប​ពេលដែល​ជំងឺ COVID-19 វាយលុក​ផង​នោះ​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ គឺជា​កូនស្រី​និង​ជា​អ្នក​ស្នង​មរតក​នយោបាយ​របស់​អតីត​នាយករដ្ឋមន្ត្រី​បី​ជំនាន់​លោក Nawaz Sharif ។ ដោយការប្រមូល​ផ្ដុំគ្នា​នៅ​ទីក្រុង Karachi បាន​កើតឡើង​បន្ទាប់ពី​មានការ​តវ៉ា​ពី​សំណាក់​ក្រុមប្រឆាំង​នៅ​ទីក្រុង Gujranwala ភាគ​ខាងកើត​ប្រទេស​នៅ​ថ្ងៃទី ១៨ ដែលជា​បាតុកម្ម​ធំ​បំផុត​ប្រឆាំងនឹង​លោក Khan ចាប់តាំងពី​លោក​ឡើងកាន់​អំណាច​។​

​សូមជម្រាបថា បក្សប្រឆាំង​ធំៗ​ចំនួន ៩ បាន​បង្កើត​ចលនា​មួយ​ដែលមាន​ឈ្មោះថា​ចលនា​ប្រជាធិបតេយ្យ​ប៉ា​គី​ស្ថាន (PDM) កាលពី​ខែ​មុន​ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​ទូទាំងប្រទេស​ប្រឆាំងនឹង​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Imran Khan ។ លោក Khan ដែល​ជាប់ឆ្នោត​ក្នុង​ឆ្នាំ​២០១៨មាន​ទំនាក់ទំនង​ជាមួយ​យោធា និង​យក​យោធា​មក​ធ្វើ​ក្នុង​រដ្ឋាភិបាល​ផង រហូត​ត្រូវបាន​ក្រុមប្រឆាំង​ចោទថា លោក​ត្រូវបាន​យោធា​ផ្ចុងផ្ដើម​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​។

ដោយឡែកថ្លែង​តាមរយៈ​វីដេអូ​ភ្ជាប់​ពី​ទីក្រុង​ឡុង​ទៅកាន់​ការជួបជុំ​នៅ Gujranwala លោក Sharif បាន​ចោទប្រកាន់​ប្រមុខ​កងទ័ព​លោក​ឧ​ត្ត​ម​សេនីយ៍ Qamar Javed Bajwa ពីបទ​ក្លែងបន្លំ​ការបោះឆ្នោត​ឆ្នាំ ២០១៨ និង​រៀបចំ​បណ្តេញ​លោក​ពី​តំណែង​នៅ​ឆ្នាំ ២០១៧ ។​ ប៉ុន្តែជុំវិញបញ្ហាខាងលើនេះ ទាំង​យោធា ទាំង​លោក Khan ផ្ទាល់ សុទ្ធតែ​បាន​ទាត់ចោល​ការចោទប្រកាន់​របស់​ក្រុមប្រឆាំង​។

គួរបញ្ជាក់ដែរថា យោធា​ប៉ា​គី​ស្ថាន​ដែលមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ឆាកនយោបាយ​តាំងពី​ឯករាជ្យ​ពី​ឥណ្ឌា​មក​នោះ ជារឿយៗ​អះអាងថា ខ្លួន​មិនបាន​លូកដៃ​ក្នុង​រឿង​នយោបាយ​ឡើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print