មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មាន ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ ៖
គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
– ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨០នាក់ (ស្មើនឹង ៩៧,៩០% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៦នាក់ និងបុរស ២២៤នាក់។
១. ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៖
• អ្នកមានវីរុសកូវីដ -១៩ មានចំនួនសរុប ២៨៦នាក់ (ស្រ្តី ៥៨នាក់ និងបុរស ២២៨នាក់) ។
– អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ ចំនួន ០៦នាក់ (បុរស ជនជាតិឥណ្ឌូណេស៊ី ០១នាក់ បុរសជនជាតិខ្មែរ ០២នាក់ ស្រ្តីជនជាតិខ្មែរ ០១នាក់ ស្រ្តីជនជាតិ ) ។
– បុរសជនជាតិប៉ូឡូញអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារមួយ បារាំង ០១នាក់ និងបុរសជនជាតិប៉ូឡូញ ០១នាក់
២. ករណីវិជ្ជមានវីរុសកូវីដ-១៩ ៖ ចំនួន ០១នាក់ ក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េ ខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ បុគ្គលនេះ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៤នាក់ (ស្រី ៣៦នាក់ និងកុមារ ០២នាក់ ) ដែលក្នុងចំនួននេះ មានបុរសជាតិប៉ូឡូញ អាយុ៤៧ឆ្នាំ ខាងលើ។ រីឯ អ្នកដំណើរចំនួន ៥៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តា ឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ០៩នាក់ សណ្ឋាគារមួយទៀតក្នុងរាជ ធានីភ្នំពេញចំនួន ១៧នាក់ សណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញចំនួន ០១នាក៏ និងនៅមណ្ឌល កងទ័ពជើងអាកាស ចំនួន ២៦នាក់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print