សម្តេចតេជោ ហ៊ុន សែន លើកសរសើរ សិល្បករ ឡេង ណាវ៉ាត្រា លោក ព្រាប សុវត្ថិ ខេម ដែលមកចែកអំណោយផ្ទាល់នៅខេត្តបន្ទាយជ័យ

ចែករំលែក៖

ខេត្តបន្ទាយជ័យ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សម្តេចតេជោក៏បានថ្លែងលើកសរសើរ ទឹកចិត្តលោកឧកញ៉ាវ័យក្មេង ឡេងណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារព្រមទាំងយកអំណោយអង្ករ៥០តោនចែកជូនពលរដ្ឋដោយផ្ទាល់ថែមទៀតនៅខេត្តបន្ទាយមានជ័យដោយរួមទាំងតារាចម្រៀង ព្រាប សុវត្ថិ និង ខេមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារចូលរួមរំលែកទុក្ខមរណទុក្ខ ចំពោះពលរដ្ឋដែលបាត់បង់ជីវិតដោយគ្រោះទឹកជំនន់ទូទាំងប្រទេសសរុបចំនួន៣៤នាក់ ដែលក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ ខណៈការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពគឺជារឿងដែលត្រូវធ្វើបន្ទាន់។ ជាមួយគ្នានេះដែរសម្តេចតេជោបានថ្លែងថា រថយន្តកងទ័ព២៩០គ្រឿង ដែលបានទទួលរងការវាយប្រហារ កាលពីពេលកន្លងទៅ បានក្លាយជាមធ្យោបាយសម្រាប់សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ សម្តេចតេជោ ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំធ្វើការ អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ បើគ្មានការអន្តរាគមន៍ទេ ប្រហែលជាមានប្រជាពលរដ្ឋស្លាប់ និងរងគ្រោះច្រើនជាងនេះ

សម្តេចតេជោ ហ៊ុន សែន មានមោទនភាព ខណៈដែលបណ្តារាជធានីខេត្តមួយចំនួន ជួបគ្រោះទឹកជំនន់ សប្បុរសជនជាច្រើនបានចូលខ្លួនមកជួយឧបត្ថម្ភ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន លើកសរសើរ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ ព្រមទាំងយកអំណោយអង្ករ៥០តោនចែកជូនពលរដ្ឋដោយផ្ទាល់ថែមទៀតនៅខេត្តបន្ទាយមានជ័យ រួមជាមួយតារាចម្រៀង ខេម និង ព្រាប សុវត្ថិ ផងដែរ។

គួរបញ្ជាក់ដែរថា ចាប់ពីព្រឹកថ្ងៃទី១៩ ខែតុលានេះ  លោក ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្ម របស់លោកចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។តារាចម្រៀង លោក ព្រាប សុវត្ថិ លោក ខេម នឹងកញ្ញា តន់ ចន្ទសីម៉ា ក៏គេឃើញមានវត្តមានក្នុងពិធីនោះផងដែរ។ខណៈដែលអំណោយដែលក្រុមគ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង មាន អង្ករ៥០តោននិងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។

សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា គឺជាទឹកចិត្តជួយសង្គមពិតរបស់អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េរូបនេះ  ចំពោះបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង ពិសេសនោះ គឺជាការចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលកម្ពុជា៕ដោយ៖វឌ្ឍនា

  

    

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print