មនុស្ស​៥​នាក់​​ស្លាប់​ ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយបានពីរថ្ងៃ នៅកូរ៉េខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមការអះអាងពីអាជ្ញាធរកូរ៉េខាងត្បូង បញ្ជាក់ថា ក្នុងពេលសប្ដាហ៍ចុងក្រោយនេះ មនុស្សនាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំងផ្ដាសាយរួចបានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបើទោះជាស្លាប់ក្រោយចាក់វ៉ាក់សាំងផ្ដាសាយមែន អាជ្ញាធរអះអាងថា មិនទាន់មានភស្តុតាងណាបង្ហាញថា ករណីស្លាប់ទាំងនេះជាប់ទាក់ទងនឹងថ្នាំវ៉ាក់សាំងផ្ដាសាយនៅឡើយទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតរឿងនេះ ចំណែកឯបញ្ហានេះក៏ជាកង្វល់ពាក់ព័ន្ធសុវត្ថិភាពវ៉ាក់សាំង ខណៈកម្មវិធីចាក់វ៉ាក់សាំងរដ្ឋ កំពុងពង្រីកដើម្បីកុំឲ្យស្មុគស្មាញជាមួយយុទ្ធនាការជំងឺកូវីដ​-១៩

សូមជម្រាបថា បើគិតមកត្រឹមថ្ងៃទី ២១ ខែតុលា មនុស្ស,លាននាក់ បានចាក់វ៉ាក់សាំងផ្ដាសាយក្រោមកម្មវិធីរដ្ឋកូរ៉េខាងត្បូង រីឯភាពភ័យខ្លាចជុំវិញសុវត្ថិភាពវ៉ាក់សាំងផ្ដាសាយនេះ បានផ្ទុះឡើងកាលពីថ្ងៃ១៦ ខែតុលាកន្លងទៅ ក្រោយយុវជនម្នាក់ អាយុ១៧ឆ្នាំបានស្លាប់ ថ្ងៃក្រោយចាក់វ៉ាក់សាំងរួច នៅក្នុងទីក្រុង Incheon

ដោយឡែកករណីដូចគ្នានេះ បានកើតឡើងលើបុរសអាយុ៧៨ឆ្នាំម្នាក់ទៀត ក្នុងខេត្ត North Jeolla និងបុរស៨២ឆ្នាំម្នាក់ទៀត ក្នុងទីក្រុងDaejeon កាលពីថ្ងៃទី ២០ ខែតុលា អ្នកទាំងពីរបានចាក់វ៉ាក់សាំងនៅថ្ងៃទី១៩ ខែតុលា ចំណែកអ្នកស្លាប់នាក់ចុងក្រោយ គឺបុរសកូរ៉េ៦៨ឆ្នាំនៅកោះ Jeju និងបុរស ៧៨ឆ្នាំ នៅទីក្រុង Daegu នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap

ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង Kim Gang-lip ក៏បានបញ្ជាក់ក្នុងសន្និសីទព័ត៌មានមួយថា៖ «​យើងសោកស្ដាយចំពោះក្តីកង្វល់ពលរដ្ឋលើការចាក់វ៉ាក់សាំងឥតគិតថ្លៃ ហើយ [​ក្រសួង​] កំពុងពិនិត្យមើលលើស្ថានការណ៍នេះ​»​ អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងរូបនេះ បន្ថែមថា ក៏ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវស្វែងរកមូលហេតុពិតប្រាកដនៃការស្លាប់ទាំងនេះផងដែរ

គួរបញ្ជាផងក់ថា វ៉ាក់សាំងផ្ដាសាយរបស់កូរ៉េខាត្បូង ត្រូវបានផលិត ចែកចាយដោយក្រុមហ៊ុនឱសថផ្សេងគ្នា រួមមាន ក្រុមហ៊ុន Korea Vaccine, ក្រុមហ៊ុន Boryung Biopharma, ក្រុមហ៊ុន LG Chem និង ក្រុមហ៊ុន Shinsung Pharm ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print