អត្រាកំណើន​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​ឆ្នាំ​២០២០នេះ បាន​ធ្លាក់ចុះ​ពី​៧​ទៅ​៩​ភាគរយ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការព្យាករណ៍របស់ស្ថាប័នផ្នែកអភិវឌ្ឍអង្គការសហប្រជាជាតិបានបញ្ជាក់ថា អត្រាកំណើនពាណិជ្ជកម្មពិភពលោកសម្រាប់ឆ្នាំ២០២០នេះ បើធៀបទៅនឹង​​ឆ្នាំ២០១៩ បានធ្លាក់ចុះពីទៅភាគរយ ប៉ុន្តែក្នុងត្រីមាសទីឆ្នាំ២០២០នេះ ពាណិជ្ជកម្មក្នុងវិស័យខ្លះ នឹងនៅតែមានការកើនឡើងដែរ ដោយសារទំហំពាណិជ្ជកម្មរបស់ចិនមានការកើនឡើង១០ភាគរយ

តាមការប៉ាន់ស្មានរបស់ន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍​(UNCTAD) បានអះអាងថា ទំហំពាណិជ្ជកម្មធ្លាក់ចុះនេះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចព្រោះចាប់តាំងការផ្ទុះជំងឺឆ្លង COVID-19 មក ពាណិជ្ជកម្មនៅគ្រប់តំបន់ទាំងអស់ក្នុងពិភពលោកបានធ្លាក់ចុះជាមធ្យម១៩ភាគរយ ក្នុងត្រីមាសទី ឆ្នាំ២០២០ ធៀបទៅនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៩

របាយការណ៍របស់ UNCTAD បានបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មពិភពលោកមានការកើនឡើងបន្តិចក្នុងត្រីមាសទី ឆ្នាំ២០២០ដោយមានកំណើន, ភាគរយ ប៉ុន្តែកំណើននេះ ក៏នៅមានកម្រិតតិចជាងកាលពីឆ្នាំ២០១៩ ផងដែរ បន្ថែមពីនេះរបាយការណ៍ដដែលក៏បានបង្ហាញថា«​ការដោះដូរទំនិញសម្រាប់ការធ្វើការងារពីផ្ទះ និងសម្ភារវេជ្ជសាស្ត្រមានការកើនឡើង ក្នុងត្រីមាសទី ប៉ុន្តែទំនិញក្នុងវិស័យយានយន្ត និងថាមពលនៅបន្តធ្លាក់ចុះ​»​

ទោះជាយ៉ាងណាក្តី របាយការណ៍ខាងលើក៏បានរំលឹកផងដែរ កំណើនពាណិជ្ជកម្មនឹងបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែការវិវត្តនៃជំងឺ COVID-19 ក្រៅពីនេះ កំណើនក្នុងវិស័យវាយនភ័ណ្ឌ ក៏នឹងមានការកើនឡើងផងដែរ ដោយ UNCTAD អះអាងថា វិស័យនេះនឹងមានកំណើនយ៉ាងហោចណាស់ភាគរយនៅត្រីមាសទី ឆ្នាំ២០២០នេះ

​UNCTAD បន្ដថា បើសិនជាករណីឆ្លង COVID-19 បន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ស្ថានការណ៍បែបនេះ នឹងបង្កើតជាបរិយាកាសមិនអំណោយផលដល់ពាណិជ្ជកម្មពិភពលោកមិនខាន នេះក៏ព្រោះរដ្ឋាភិបាលប្រទេសនានា អាចនឹងដាក់ចេញនូវគោលនយោបាយភ្លាមៗក្នុងការរឹតត្បិតពាណិជ្ជកម្ម

សូមជម្រាបថា ខណៈអត្រាកំណើនជារួមកើនយឺត ចិន ជាប្រទេសដែលមានកំណើនពាណិជ្ជកម្មច្រើនជាងគេ ក្នុងត្រីមាសទី ឆ្នាំ២០២០នេះដោយហក់ឡើងរហូតដល់ទៅ១០ភាគរយ ធៀបទៅនឹងត្រីមាសទី ឆ្នាំ២០១៩ បន្ទាប់ពីទំហំពាណិជ្ជកម្មរបស់ខ្លួនបានធ្លាក់ចុះយ៉ាងគំហុកនៅពេលផ្ទុះជំងឺឆ្លង ក្នុងរយៈពេលខែដើមឆ្នាំរួចមក ជារួមការនាំចេញរបស់ចិននៅខែដើមឆ្នាំ២០២០ មានទំហំប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៩ ស្របពេលការនាំចូល ក៏មានការកើនឡើងផងដែរក្នុងត្រីមាសទី ឆ្នាំ២០២០

គួរបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោក​(WTO)​ ​នៅដើមខែតុលានេះ ក៏បានអះអាងថា ទំហំពាណិជ្ជកម្មសាកលនឹងធ្លាក់ចុះ,ភាគរយប៉ុន្តែនឹងកើនឡើងវិញយ៉ាងសន្សឹមៗចំនួន,ភាគរយក្នុងឆ្នាំ២០២១ អឺរ៉ុប និងអាមេរិក គឺជាតំបន់ដែលរងគ្រោះខ្លាំងដោយសារការធ្លាក់ចុះទំហំពាណិជ្ជកម្មនេះ WTO ក៏បានអះអាងដែរថា បើសិនជាមានវ៉ាក់សាំងនៅដើមឆ្នាំ២០២១ នោះកំណើនពាណិជ្ជកម្មនឹងមានការកើនឡើងភាគរយបន្ថែមទៀត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print