ជនជាតិចិន៣នាក់ជួញដូរគ្រឿងញៀនត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន(ក៤)បង្រ្កាប

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១:២៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀននៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយលទ្ធផលបង្ក្រាបបានជនសង្ស័យចំនួន៣នាក់ជាជនជាតិចិន។
១-ឈ្មោះ ប៉ា អ៉ីង ភេទប្រុស កើតនៅឆ្នាំ១៩៩៦ ជនជាតិចិន, ២- ឈ្មោះ ហ៊ួក ថាវ ភេទប្រុស កើតនៅឆ្នាំ១៩៩៦ ជនជាតិចិន, ៣-ឈ្មោះ SHI SI BEI ភេទប្រុស កើតនៅឆ្នាំ១៩៧១ ជនជាតិចិន ជាមេខ្លោងងជួញដូរ ។
ចំណែកវត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនសរុប១គ.ក្រ ៤៥៣.៥៤ក្រាម, មេតំហ្វេតាមីន(ICE) ទម្ងន់ ១៣៨៩.៤៣ក្រាម, គ្រាប់(WY) ២៩,២១ក្រាម, អុិចស្តាស៊ី ៣៤,៩០ក្រាម, ជញ្ជីងថ្លឹង១គ្រឿង និងទូរស័ព្ទ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕ដោយ ៖ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print