ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាមេរិក អះអាងថា៖ ចិន ជាការគំរាមដល់សន្តិសុខជាតិអាមេរិកប្រចាំសតវត្សរ៍ទី ២១

ចែករំលែក៖

អន្តរជាតិ៖ ក្នុងកិច្ចសន្ទនារយៈពេល២០នាទី ក្នុងវេទិកា Atlantic Future លោក Robert O’Brien ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាមេរិកបានអះអាងប្រាប់មន្ត្រីចារកិច្ចអង់គ្លេស និងអាមេរិកថា៖« បក្សកុម្មុយនីស្តចិន ព្យាយាមគ្រប់គ្រងលើគ្រប់វិស័យទាំងអស់ និងមានផែនការក្នុងការគ្រប់គ្រងឧស្សាហកម្មសំខាន់ៗនៅជុំវិញពិភពលោកទាំងអស់នោះក្នុងសតវត្សរ៍ទី២១» មិនតែប៉ុណ្ណោះ លោក អះអាងថា ក្នុងពេលថ្មីៗនេះ ចិនបានប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត ដើម្បីលួចយកព័ត៌មានរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺCOVID-19 នៅអឺរ៉ុប អង់គ្លេស និងអាមេរិក ប៉ុន្តែស្រែកអំពាវនាវស្វែងរកកិច្ចសហប្រតិបត្តិការអន្តរជាតិទៅវិញ។

លោក O’Brien បន្តថា ការងើបឡើងរបស់ចិនទាំងក្នុងវិស័យសេដ្ឋកិច្ច និងការពារជាតិក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត ស្របពេលនៃការរលាយទៅនៃសហភាពសូវៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters

ទីប្រឹក្សាសន្តិសុខរូបនេះ បានសង្កត់ធ្ងន់ថា នៅប៉ុន្មានទសវត្សរ៍ចុងក្រោយ បណ្តាប្រទេសលោកខាងលិចបានធ្វើសម្បទានយ៉ាងសម្បើមឲ្យចិនដែលក្នុងនោះរួមមានការចូលសមាជិកភាពក្នុងអង្គការពាណិជ្ជកម្មអន្តរជាតិ(WTO) ដោយរំពឹងថាចិន និងបើកចំហរផ្នែកសេដ្ឋកិច្ច និងនយោបាយ ក៏ដូចជាកាត់បន្ថយឧបសគ្គដល់ក្រុមហ៊ុនបរទេសក្នុងការចូលទៅផ្សារចិន។ ប៉ុន្តែការសន្យាទាំងអស់នោះមិនត្រូវបានចិនគោរពតាមឡើយ។

សូមជម្រាបថា លោក Robert O’Brien ជាទីប្រឹក្សាសន្តិសុខរបស់លោកត្រាំ មិនខុសពីមេដឹកនាំរបស់ខ្លួននោះទេ ក៏មានជំហរប្រឆាំងចិនមិនលស់ពេលដែរ។ បន្ទាប់ពីលោកដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតីអាមេរិក តែងតែអះអាងថា៖ ប្រទេសចិន ជាអ្នកកេងចំណេញលើអាមេរិកក្នុងវិស័យពាណិជ្ជកម្ម និងចោទចិនថាមិនប្រាប់ការពិតជុំវិញការផ្ទុះជំងឺឆ្លងសកលCOVID-19

បន្ថែមពីនេះសម្រាប់រូបលោក ផ្ទុយទៅវិញ ថ្នាក់ដឹកនាំចិនបែទៅជាធ្វើគាបសង្កត់ផ្តាច់ការខ្លាំងជាងមុន និងពង្រឹងសេដ្ឋកិច្ចដែលក្រុមហ៊ុនជាច្រើនគ្រប់គ្រងដោយរដ្ឋ។ លោកថែមទាំងចោទ៖ ចិនថា រាំងខ្ទប់មិនឲ្យក្រុមហ៊ុនបរទេសដំណើរការដោយរលូន ហើយស្របពេលជាមួយគ្នានោះ បន្តគោលនយោបាយឧបត្ថម្ភធនដល់ក្រុមហ៊ុនក្នុងស្រុកកាន់តែច្រើន។

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាមេរិក ក៏បានរិះគន់គម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវសូត្រថ្មីដែលចិនផ្តល់ឈ្មោះថា គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ដែរ។ លោក O’Brien ចោទថា គម្រោងនេះ នាំឲ្យមានអស្ថិរភាពបំណុលដែលប្រទេសក្រីក្រខ្លះមិនអាចសងទៅវិញ និងថា ជាគម្រោងដែលមិនចាំបាច់ មានបញ្ហាច្រើន ខណៈប្រើប្រាស់ប្រាក់កម្ចី និងកម្លាំងកម្មករចិន មិនសូវមានកម្លាំងពលកម្មក្នុងស្រុកឡើយ។មិនតែប៉ុណ្ណោះលោកពន្យល់ថា ប្រទេសដែលពឹងពាក់លើចិន នឹងបាត់បង់អធិបតេយ្យភាព និងគាំទ្រចិនលើឆាកអន្តរជាតិ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print