ប្រជាពលរដ្ឋខណ្ឌទួលគោក ស្នើសុំអាជ្ញាធរជួយដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធនៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ មានលូ ផ្លូវ មួយចំនួនបានរងការបាក់ ស្រុត ប្រេះខូច ដូច្នេះប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក ទទូចស្នើសុំអោយអាជ្ញាធរជួយដោះស្រាយជាបន្ទាន់ ។

ការស្នើសុំខាងលើរបស់ប្រជាពលរដ្ឋបានឡើង ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ ។

ក្រោយពីស្តាម់នូវកង្វល់របស់ប្រជាពលរដ្ឋដែលលើកឡើងក្នុងវេទិការនេះរួចមក ជាការឆ្លើយតបលោក ប៉ា សុជាតិវង្ស បានទទួលយកសំណើរនិងសន្យាពិនិត្យសិក្សាលើកគម្រោងផែនការធ្វើការដោះស្រាយជូនប្រជាពលរដ្ឋតាមដំណាក់កាល និងជំរុញល្បឿនដោះស្រាយអោយបានកាន់តែលឿនថែមទៀត ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ឲ្យប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរអភិបាលកិច្ច និងជា ឧបករណ៍មួយ សម្រាប់លើក កម្ពស់គណនីភាព តម្លាភាព ក្នុងដំណើរការពិនិត្យលើការផ្តល់ សេវា សាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់ នេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអតិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅគ្រប់ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូល បរិយាប័ន្ន នៅក្នុងដំណើរការ នៃការអភិវឌ្ឍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។

លោកថ្លែងថា មនុស្សដែលមិនចេះគ្រប់គ្រង ទុកដាក់សំរាមឲ្យបានត្រឹមត្រូវគេហៅថាមនុស្សសំរាម ។វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២តុលាសំរាប់ខណ្ឌទួលគោកដែលជាការផ្តល់ឧិកាសជូនប្រជាពលរដ្ឋបញ្ចេញយោបល់,លើកសំណើ,សំណូមពរដែលជាក្តីកង្វល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃឲ្យអាជ្ញាធរបានដឹងនិងជួយដោះស្រាយ ។

ការលើកឡើងនូវសំណើ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិកា សាធារណៈគឺកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំនោះមានន័យថា កង្វល់ របស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយនៅពេលអាជ្ញាធរបានខិតខំបង្ខិតសេវាសាធារណៈកាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាព។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា ការលើកឡើងរបស់ប្រជាពលរដ្ឋពេលខ្លះហាក់ដូចជារឿងតូចតាច តែការពិតបញ្ហាទាំងអស់នោះជារឿងសំខាន់ ជារឿងធំបើយើងព្រងើយកន្តើយមិនព្រមដោះស្រាយ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាការទំនាក់ទំនងទ្វេទិសរវាងរដ្ឋបាលគ្រប់ ថ្នាក់ និងប្រជាពលរដ្ឋ។

លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងពី តូនាទីរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញគឺ ជាការបំពេញតួនាទីជាតុលាការរដ្ឋបាល ដោះស្រាយ,សម្របសម្រួលវិវាទក្រៅប្រពន្ធ័តុលាការពាក់ព័ន្ធជា មួយមន្ត្រីដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍របស់បងប្អូន។

ពាក់ព័ន្ធនឹង បញ្ហាសំរាមលោកប្រធានក្រុមប្រឹក្សាបានស្នើឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ព្រោះមនុស្សដែលមិនចេះរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវគេហៅថា មនុស្សសំរាម និងសូមរួមគ្នាថែរក្សាស្ថេរភាពសង្គម ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពផងដែរ ៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print