លោកឧត្តមសេនីយ៍ទោ ឯម កុសល នាំ​ សហការីចុះពិនិត្យនិងកាយលូបង្ហូរទឹកកុំឱ្យខូចផ្លូវ​

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ក្នុងនាមកម្លាំង​សមត្ថកិច្ច​ត្រូវខិតខំប្រឹងប្រែងពុះពារការពារសន្តិ​ភាព សណ្តាប់ធ្នាប់សង្គម​ ដើម្បីសន្តិ​សុខ​សុវត្ថិភាពដល់បងប្អូនប្រជាជន​ អ្នក​ដំណើរតាមដងផ្លូវ​ ចៀសវាងការកកស្ទះចរាចរណ៍​ ដោយសូមអំពាវនាវដល់ប្រជាពលរដ្ឋ​បញ្ជាចង្កូតយានយន្តគ្រប់ប្រភេទ មេត្តាបើកបរក្នុងកម្រិតល្បឿនតាមស្លាក​សញ្ញាកំណត់ឬនិងតាមស្ថានភាពផ្លូវថ្នល់រួមតូចចង្អៀត និងបើក​បរគ្មានជាតិស្រវឹង។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនិងសហការី​ និងមានការចូលរួមពីលោក ប៊ិន ឡាដា អភិបាលនៃគណ:អភិបាលស្រុកកំពង់សៀម​ នៅព្រឹកថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២០​បានចុះពិនិត្យនិងកាយលូបង្ហូរទឹកកុំឱ្យខូចផ្លូវ​ និងជួយសម្រួលចរា​ចរណ៍ជូនប្រជាពលរដ្ឋឆ្លងកាត់ដោយ​មិនមានការកកស្ទះ នៅទីកន្លែងងាយរងគ្រោះដោយទឹកជន់លិចផ្លូវ​ (ជំនន់ទឹកភ្លៀង)ហូរឆ្លងកាត់ផ្លូវជាតិលេខ៧​ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀមខេត្តកំពង់ចាម និងបាន​កាយលូកុំឱ្យមានថង់សំរាមធ្លាក់ចូលក្នុងលូបណ្តាលឱ្យស្ទះ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមអះអាង​ បញ្ជាក់ថា​ កងកម្លាំងនគរបាលជាតិ ត្រៀមជានិច្ចដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារដាច់ខាតមិនឱ្យជនណាម្នាក់មករំខានដល់​សន្តិភាពឡេីយ​ ។

លោកក៏បានស្នេីដល់កងកម្លាំងទាំងបីប្រភេទ ត្រូវរួមសហការគ្នាជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំផែនការក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋនៅក្នុងអំឡុងពេលជួបគ្រោះទឹក​ជំនន់ដោយទឹកភ្លៀង​ និងបញ្ហានានា​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print