អតីតកីឡាករវាយកូនហ្គោលលេខ១ពិភពលោកសញ្ជាតិអូស្រ្តាលីលោកAdam Scott បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយបានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ PGA Tour ក្នុងសប្តាហ៍នេះនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។
ស្ថាប័នកម្មវិធី PGA Tour បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Adam Scott បានដកខ្លួនចេញពីការប្រកួត Zozo Championship បន្ទាប់ពីការធ្វើតេស្តវិជ្ជមានរបស់គាត់។ របាយការណ៍បានបន្តថា “លោកAdam Scott ដែលបានចូលរួមប្រកួតចុងក្រោយនៅកម្មវិធី US Open កាលពីខែកញ្ញានឹងមានការគាំទ្រពេញទំហឹងរបស់ PGA Tour ក្រោមគោលការណ៍ណែនាំរបស់CDC ដែល ជម្រើសដំបូងគឺលោក Jim Herman នឹងមកជំនួសលោក Adam Scott ក្នុងវិស័យនេះ”។
បច្ចុប្បន្នលោក Adam Scott ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១៥ នៅលើពិភពលោក ហើយជាជនជាតិអូស្ត្រាលីតែមួយគត់ដែលបានឈ្នះពានរង្វាន់ Masters Tournament កាលពីឆ្នាំ ២០១៣ ។
លោក Adam Scott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ខណៈពេលដែលវាជាដំណឹងពិបាកក្នុងការទទួលដូចដែលខ្ញុំបានទន្ទឹងរង់ចាំការលេងនៅសប្តាហ៍នេះការផ្តោតអារម្មណ៍របស់ខ្ញុំគឺផ្តោតលើការជាសះស្បើយដើម្បីចូលរួមការប្រកួតកម្មវិធីផ្សេងៗទៀតនៅរដូវស្លឹកឈើជ្រុះខាងមុខ” ។
សូមបញ្ជាក់ថា លោក Adam Scott មិនបានលេងចាប់តាំងពីកម្មវិធី US Open ហើយគាត់លេងបានតែ៤ដងប៉ុណ្ណោះ ពោលគឺបានចូលរួមព្រឹត្តិការណ៍ប្រកួតជម្រុះ FedEx Cup ២ ដងក្នុងរយៈពេល៤ខែចាប់តាំងពីកម្មវិធី PGA Tour ត្រលប់មកវិញ ក្រោយពីផ្អាកដោយសារជំងឺកូវីដ-១៩ ។លោក Adam Scott គឺជាកីឡាករទី៣ក្នុងចំណោមកីឡាករកំពូលទាំង២០រូប ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះរួមទាំងកីឡាករពិភពលោកលេខ១ Dustin Johnson ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញកាលពីសប្តាហ៍មុននៅឯ Las Vegas ៕
ដោយ៖ភារៈ