បំណុលរបស់ក្លិប Man United បានកើនជាង៦០០លានដុល្លារអាមេរិកដោយសារផលប៉ះពាល់វិបត្តិកូវីដ-១៩

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានបង្ហាញរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាបំណុលរបស់ខ្លួនបានកើនឡើងលើស៦០០លានដុល្លារអាមេរិកហើយ ។

ក្លិបនេះបានស្តីបន្ទោសថា បានកាត់បន្ថយប្រាក់ចំណូលយ៉ាងច្រើនទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានឃើញក្រុមជាច្រើនកំពុងប្រឈមដោយសារកីឡដ្ឋានរបស់ខ្លួនប្រកួតដោយបិទទ្វារ

ការខាតបង់នេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្លិបសម្រាប់ឆ្នាំ ២០១៩-២០២០ ដែលបានរាយការណ៍ផងដែរថា ប្រាក់ចំណូលបានមកពីការផ្សាយបានធ្លាក់ចុះជិត៤២ភាគរយ

បំណុលសុទ្ធរបស់ Manchester United មានចំនួន៤៧៤,១លានផោន(៦០២លានដុល្លារអាមេរិក) កើនឡើងទ្វេដងដល់២០៣,៦លានផោន(២៦៦,៤លានដុល្លារអាមេរិក) ដែលកាលពី១២ ខែមុនគឺកើនឡើង១៣២,៩ភាគរយ។

ក្លិបបានរាយការណ៍ថា ប្រាក់ចំណូលពាណិជ្ជកម្មរបស់ខ្លួនសម្រាប់ឆ្នាំនេះគឺ២៧៩លានផោន (៣៦៥ លានដុល្លារអាមេរិក) កើនឡើង៣,៩លានផោន (៥,១០លានដុល្លារអាមេរិក) ឬ ១,៤ភាគរយធៀបនឹងឆ្នាំមុន។

ប្រាក់ចំណូលឧបត្ថម្ភមានចំនួន១៨២,៧លានផោន (២៣៩លានដុល្លារ) ពោលគឺកើនឡើង៥,៦ភាគរយបើធៀបនឹងឆ្នាំមុន ខណៈដែលការលក់រាយទំនិញ និងចំណូលអាជ្ញាប័ណ្ណមានចំនួន៩៦,៣លានផោន (១២៦លានដុល្លារ) ពោលគឺមានការថយចុះ៥,៧ ភាគរយធៀបនឹងឆ្នាំមុន។ នេះដោយសារតែការបិទកីឡដ្ឋាន Old Trafford Megastore ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០

អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហមលោក Ed Woodward បានប្រាប់វិនិយោគិនថា “យើងកំពុងក្រឡេកមើលថ្ងៃនេះនូវអ្វីដែលជារដូវកាលដ៏អស្ចារ្យ និងលំបាកបំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ ការរំខានពីជំងឺរាតត្បាតកូវីដ-១៩គឺច្បាស់ក្នុងការមើលលទ្ធផលហិរញ្ញវត្ថុដោយក្លិបរំពឹងថា ផលប៉ះពាល់នឹងនៅតែមានសម្រាប់ពេលក្រោយ” 

លោកបានបន្ថែមថា “ទោះយ៉ាងណាកាលពីឆ្នាំមុនក៏បានបង្ហាញពីភាពរឹងមាំនិងភាពរឹងប៉ឹងរបស់ក្លិ ដែលកីឡាដើរតួក្នុងសង្គមរបស់យើង និងក្លិបអាចធ្វើនៅក្នុងសហគមន៍របស់យើងក្នុងការឆ្លងកាត់គ្រាលំបាកនេះ។ ដូច្នេះការពិភាក្សាដែលបានកើតឡើងអំពីផែនការដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុក្នុងរយៈពេលខ្លីដែលត្រូវបានបង្កើតឡើងដោយសារផលប៉ះពាល់ពីកូវីដ-១៩សម្រាប់ក្លិបនៅលីកក្រោម

លោក Ed Woodward បាននិយាយនៅលើទីលានថា ក្រុមបិសាចក្រហមបានពង្រឹងក្រុមរបស់ខ្លួននៅរដូវក្តៅ ហើយនៅតែប្តេជ្ញាចិត្តចំពោះគោលបំណងនៃការឈ្នះពានរង្វាន់ជាមួយនឹងការជ្រើសរើសបុគ្គលិកដែលមានគុណភាពខ្ពស់ ខណៈការគ្រប់គ្រងធនធានដោយប្រុងប្រយ័ត្នដើម្បីការពារនិរន្តភាពរបស់ក្លិប

គួររំលឹកថា ក្រុមបិសាចក្រហម Manchester United គឺជាក្រុមកីឡាមួយដែលមានប្រជាប្រិយ និងជោគជ័យបំផុតនៅលើពិភពលោ។ នៅក្នុងប្រវត្តិសាស្រ្តរយៈពេល១៤២ ឆ្នាំ ក្លិបនេះបានឈ្នះពានរង្វាន់ចំនួន៦៦ដែលអាចឱ្យពួកគេអភិវឌ្ឍសហគមន៍បាល់ទាត់ពិភពលោកដែលមានអ្នកគាំទ្រ និងអ្នកតាមដានចំនួន១,១ពាន់លាននាក់។ ជាមួយគ្នានេះក្លិបបិសាចក្រហមមានអ្នកតាមដានចំនួន១៣លាននាក់នៅក្នុងបណ្តាញសង្គម Weibo របស់ចិនផងដែរ ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print