ពលករខ្មែរឆ្លងដែនចូលកាប់ឈើក្នុងដីថៃខុសច្បាប់៧នាក់រួចផុតទោសត្រូវបានអាជ្ញាធរថៃប្រគល់មកឲ្យកម្ពុជាវិញ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន៧ នាក់ តាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បន្ទាប់ពីឆ្លងដែនចូលដីថៃខុសច្បាប់ហើយអាជ្ញាធរថៃចាប់បានដាក់ទោសជាប់ពន្ធនាគារជិត៣ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា មានចំនួន៧រូបដែលបានរួចផុតទោសជាប់ពន្ធធានាគានៅប្រទេសថៃ ពីបទឆ្លងដែនកាប់ឈើដោយខុសច្បាប់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៧។
ពលករខាងលើមានឈ្មោះដូចខាងក្រោម៖
១,សុខ ដុប ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
២,រិទ្ធ លុក ភេទប្រុសអាយុ ៤២ ឆ្នាំរស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៣,ហម លឿន ភេទប្រុសអាយុ ៤៦ ឆ្នាំរស់នៅភូមិវាពរ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៤,ហុំ ដា ភេទប្រុសអាយុ ២៨ ឆ្នាំរស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។អ្នកទាំងបួនចាប់ខ្លួនថ្ងៃទី០៣,០៨,២០១៨ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកអានសេះ ជាប់គុកនៅខេត្តអ៊ូរប៊ុន។
៥,មឿន សុខ ឃន ភេទប្រុសអាយុ ៣៤ ឆ្នាំរស់នៅភូមិរំដួល៨៨ ឃុំហូរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ចាប់ខ្លួនថ្ងៃទី០៦,១១,២០១៨
៦,នួន សោន ភេទប្រុសអាយុ ៥៩ ឆ្នាំរស់នៅភូមិដុំដៅ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត។ចាប់ខ្លួនថ្ងៃទី០៦,០៤,២០១៨
៧,វឿន វណ្ណី ភេទប្រុសអាយុ ៤០ ឆ្នាំរស់នៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកបន្ទាយសុទ្ធ ខេត្តកំពង់ឆ្នាំង។
ក្រោយពីសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិជាំទទួលពលករទាំងនោះពីភាគីថៃ សមត្ថកិច្ចក៏បានធ្វើការអប់រំពួកគាត់កុំប្រព្រឹត្តបែបនេះទៀតនិងបានឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕
ដោយ៖ប៉ែន នួន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print